ស្រវឹងទាស់សម្តីគ្នាយកចានវាយក្មួយបង្កើតបែកចិញ្ចើម និងបានយកកាំភ្លើងស្នប់ គំរាមបាញ់គេឯងត្រូវប៉ូលិសវាយខ្នោះ

0
272

ពោធិ៍សាត់ ៖ ស្រវឹងទាស់សម្តីគ្នាយកចានវាយក្មួយបង្កើតបែកចិញ្ចើម និងបានយកកាំភ្លើងស្នប់ គំរាមបាញ់គេឯងត្រូវប៉ូលិសវាយខ្នោះ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកចំនួន៣នាក់ បានចុះបង្រ្កាបករណីហិង្សាដោយចេតនា បង្កឡើងដោយឈ្មោះ ឯម អឿន (ហៅឆក) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក បានផឹកស្រាស្រវឹងទាស់សម្តីគ្នាក្នុងវង់ផឹកស៊ីហើយបានយកចានវៃក្បាលក្មួយប្រុសបង្កើតឈ្មោះ ឡម តួ ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ រស់នៅភូមិតាមុំ ឃុំមេទឹកស្រុកបាកាន បណ្តាលអោយបែកចិញ្ចើមខាងឆ្វេងបែក (របួសស្រាល) និងបានយកកាំភ្លើងស្នប់ទៅគំរាមបាញ់ឈ្មោះ តេន ថុនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក។

លោកវរសេនីយ៍ឯក នាង វុធ  អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលបានទទួលព័ត៌មានករណីហិង្សានេះ សមត្ថកិច្ចយើងបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យខាងលើនិងវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការទៅតាមនីតិវិធី៕

Facebook Comments
Loading...