សូម្បីនារីមានសតិមិនប្រក្រតី ក៍មិនលើកលែងសង្ស័យដាច់យូបុរសម្នាក់ ធ្វើរឿងនេះរហូតដល់ពោះធំ ទើបបែកការណ៏ម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

0
679

ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់សង្ស័យដាច់យូ បានធ្វើសកម្មភាពចាប់រំលោភលើនារីរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) បានសម្រេចជាច្រើនលើកច្រើនសាររហូតមានផ្ទៃពោះ ម្តាយសួរនាំដឹងរឿងក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនបង្កតែម្តង។ នេះបើយោងតាមការបញ្ជាក់លើផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

ប្រភពដដែលបានបញ្ជាក់អោយដឹងថា, ជនសង្ស័យឈ្មោះ ឃិន សុខ អាយុ៣៩ឆ្នាំ រស់នៅឃុំដារ ស្រុកចិត្របុរី ចំណែកឯនារីរងគ្រោះអាយុ២១ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) មានទីលំនៅក្បែរគ្នា។ សមត្ថកិច្ចបានបន្តថា, ជនសង្ស័យនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី ចាប់ឃាត់ខ្លួននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ។

តាមប្រភពដដែលបន្តថាជនសង្ស័យ បានធ្វើសកម្មភាព លួងលោមនិងនាំនារីរងគ្រោះ ទៅក្រោយ ភូមិដែលជាកន្លែងស្ងាត់ហើយ ធ្វើសកម្មភាពរំលោភ រហូតបានសម្រេច ជាច្រើនលើកមកហើយ ដោយពុំបានកាពារអ្វីឡើយរហូតដល់ នារីរងគ្រោះ ពោះកាន់តែធំទៅៗ ឪពុកម្តាយ សង្ស័យ ក៏បានជជីកសួរនាំទើបដឹងរឿងពិត ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបន្តថា, តាមចម្លើយសរភាពរបស់ជនសង្ស័យ បានសារភាពថា រូបគេបានធ្វើសកម្មភាព រំលោភនារីរងគ្រោះ មានរយះពេលជាច្រើនខែមកហើយ រហូតមានផ្ទៃពោះទើបត្រូវបែកធ្លាយ។បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

Facebook Comments
Loading...