ទីតាំងល្បែភ្នាល់ជល់មាន់តាមអនឡាញមុខវត្តគោកបញ្ជាន់កំពុងបើកលេងយ៉ាងរលូន តែលោកមេប៉ុស្តិ៍ និងលោកអធិការថាអត់ដឹង

0
346

ភ្នំពេញ ល្បែងភ្នាល់ប្រភេទមាន់ជល់តាមអនឡាញដែលមានទីតាំងនៅចូលក្នុងក្លោងទ្វាវត្តគោកបញ្ជាន់ សស្ថិតក្នុងភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកដំណើរការលេងភ្នាល់ដាក់លុយយ៉ាងរលូនដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានឡើយ ប៉ុន្ដែវាបានរំខានដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះទៅវិញ ក្រៅពីល្បែងភ្នាល់ជល់មាន់តាមអនឡាញខុសច្បាប់នេះ ក៏នៅមានល្បែងឆ្នោតឡូតូផងដែរ។

ពាក់ព័ន្ធទៅនឹងល្បែងជល់មាន់អនឡាញខុសច្បាប់ខាងលើនេះ ភ្នាក់ងារព័ត៌មានបានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅលោកមេប៉ុស្តិ៍ ចោមចៅទី 2 ដោយលោកបានឆ្លើយយ៉ាងខ្លីថា ជាប់រវល់។ បន្ទាប់មក ក៏បានទំនាក់ទំនងទៅលោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏ឆ្លើយយ៉ាងខ្លីដែលថា រូបលោកមិនទាន់ទទួលបានព័ត៌មាននេះទេ ហើយរូបលោក ក៏បិទទូរស័ព្ទតែម្ដង។

ប្រជាពលរដ្ឋដែល មិនចូលចិត្ដលេងល្បែង បានលើកឡើងថា គាត់មានការ ភ័យខ្លាចជាខ្លាំង ដោយក្នុងមូលដ្ឋានរបស់ពួកគាត់ សំបូរទៅដោយល្បែងស៊ីសង ដែលជាឫសគល់ នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារជាដើម ជាហេតុនាំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមផងដែរ ។ ទាក់ទងទៅ និងល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋសូមសំណូមពរលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលទើបនិងឡើងកាន់ដំណែងថ្មី និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់វិធានការបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់ជល់មាន់តាមអនឡាញនេះ ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ  សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ពាក់ព័ន្ធការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរង់ចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...