ភ្លើងស្នេហ៏វ័យចំណាស់ ចាក់សម្លា..ប់ស្រីស្នេហ៍ឱ្យ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ ព្រោះតែរឿង ខាងស្រីសុំបែក 

0
602

ព្រៃវែង ស្នេហ៍វ័យចំណាស់ រវាងបុរសនិងស្ត្រីមួយគូរ ម្នាក់ៗសុទ្ធតែ មានកូនៗ ទៅហើយ បានផ្តើមឡើងយ៉ាងផ្អែមល្ហែម ប៉ុន្តែមិនបានប៉ុន្មានផង បែរជាបញ្ចប់ទៅវិញដោយស្មានមិនដល់ ខាងស្រីសុំបែកខាងប្រុសមិនព្រម អង្វរសុំកុំឲ្យបែកតែ ខាងស្រីមិនព្រម ក៏យកកាំបិតចាក់ សម្លាប់ខាងស្រី រួចទើបចាក់សម្លា.ប់ខ្លួនឯងតាមក្រោយ ដែលហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។

លោក ជា ហេង អធិការនគរបាលស្រុកពាមជរ បានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ គង់ វណ្ណា អាយុ៥៦ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន២នាក់ មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែកជនដៃដល់មានឈ្មោះ ហង្ស វ៉ាន ភេទប្រុស អាយុ៦០ឆ្នាំ មានប្រពន្ធនិងកូន៨នាក់ មានទីលំនៅក្នុងភូមិជាមួយគ្នា។អ្នកទាំ២បានលួចទាក់ទងស្រឡាញ់គ្នាអស់ពេលជាច្រើនខែមកហើយ ដោយភាគីខាងប្រុសបានទៅស៊ីឈ្នួលដេកយាមបង្គោលអង់តែនទូរសព្ទនៅកណ្តាលវាលស្រែ។រីឯខាងស្រីទៅធ្វើស្រែក្បែរនោះដែរ ពួកគេសាសងរាល់ថ្ងៃក៏ត្រូវរ៉ូវគ្នា។

ប្រភព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយកូន២ ចំណែកជនដៃដល់មានប្រពន្ធនិងកូន៨នាក់រួចទៅហើយ ប៉ុន្តែអ្នកទាំង២ បានលួចទាក់ទងយកគ្នាអស់រយៈពេលជាច្រើនខែមកហើយ ដោយភាគីខាងប្រុសបានទៅស៊ីឈ្នួលដេកយាមបង្គោលអង់តែនទូរស័ព្ទ នៅកណ្តាលវាលស្រែ ហើយខាងស្រីទៅធ្វើស្រែក្បែរៗនោះ បន្ទាប់ពួកគាត់ទាំងបានសារសងរាល់ៗថ្ងៃក៏ត្រូវគ្នា ហើយគ្មានអ្នកណាដឹងទេ។ លុះរហូតមកដល់ថ្មីៗនេះ ខាងស្រីបានទៅស៊ីឈ្នួលដាំបាយអោយគេ ហើយក៏មានទំនាក់ទំនងស្នេហាជាមួយអ្នកថ្មីទៀត ទើបធ្វើអោយមានទំនាស់កើតឡើងតែម្តង។

ប្រភពដដែលនេះបានបញ្ជាក់ថា នៅយប់ពេលកើតហេតុនោះ ជនដៃដល់បានឡើងទៅលើផ្ទះស្ត្រីរងគ្រោះ ហើយនិយាយសុំត្រូវគ្នាវិញ តែស្ត្រីរងគ្រោះមិនព្រម ទើបជនដៃដល់ប្រើកាំបិតចុងស្រួចចាក់ស្ត្រីរងគ្រោះ២កាំបិត ភ្លាមៗនោះស្ត្រីរងគ្រោះបានស្រែកហៅកូនស្រីអាយុ១៥ឆ្នាំ ដែលដេកក្នុងមុងជាប់គ្នាអោយជួយ។ លុះកូនស្រីចេញមកឃើញ ក៏ប្រវា.យប្រតប់ដណ្តើមកាំបិតពីជនដៃដល់ តែដណ្តើមមិនឈ្នះ ហើយជនដៃដល់បាន ចាក់ស្ត្រីរងគ្រោះ១កាំបិតទៀត ទើបជនដៃដល់រត់ចេញទៅក្រៅ រួចចាក់ខ្លួនឯង១កាំបិតចំទ្រូងខាងឆ្វេង ហើយក៏រត់ទៅផ្ទះរបស់ខ្លួនដែលមានប្រមាណជា២០០ ម៉ែត្រ ពីផ្ទះស្ត្រីរងគ្រោះ។    ក្រោយពេលកើតមានហេតុការណ៍ខាងលើនេះ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានតាមទៅរកចាប់ជនបង្កដែរ ប៉ុន្តែពេលទៅដល់ ស្រាប់តែឃើញជនបង្កស្លា.ប់បាត់ទៅហើយ ក៏ធ្វើសំណុំរឿងចាត់ការទៅតាមនីតិវិធីតែម្តង៕

Facebook Comments
Loading...