បន្ទាយមានជ័យ ៖ បុរសអាយុជាង ៤០ឆ្នាំប្លាយ ម្នាក់ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បញ្ជួនទៅកាន់សាលាដំបូង ខេត្ត សាកសួរ និងចោទពាក់ពន្ធ័និង ការណី ចាប់ រំលោភ ក្មេងស្រី ០៥ដងបានសម្រេច០៣ដង តែជនសង្ស័យថាតែ០៣ដងទេ ហើយបីដង នោះ គ្រាន់ តែបៀតបៀនកេរ្តិ៍ខ្មាស់ ប៉ុណ្ណោះ មិនបានរំលោភឲ្យស៊ីជម្រៅនោះឡើយ។
ការឃាត់ខ្លួន បុរសជាជនសង្ស័យ បានធ្វើឡើង កាលពី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពី សមត្ថកិច្ចទទួល ពាក្យបណ្តឹងពី អាណាព្យាបាលនិងលោកនាយកសាលា បឋមសិក្សា សារង្គ ដោយប្តឹងចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអនីតិជន អាយុ១២ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។រួចបញ្ជួនទៅកាន់អធិការដ្ឋានសាកសួរនិចាត់វិធានការ តាមផ្លូវច្បាប់ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ មិន គឹមភួន ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ឯក្មេងស្រីរងគ្រោះ ឈ្មោះ ភ.ស.វ អាយុ១២ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការ បានបញ្ជាក់ថា ៖ នៅថ្ងៃទី១០.០៨.២០២២ វេលា ម៉ោង១១និង១០នាទីព្រឹក ឈ្មោះ ហ៊ុយ រ៉ង់ ជានាយកសាលាបឋមសិក្សាសារង្គបានឃើញក្មេងស្រីរងគ្រោះអង្គុយយំ នៅក្បែរថ្នាក់រៀនរបស់នាង ហើយក៏បានសួរនាំ នាងបានប្រាប់ថា ជនសង្ស័យ ឈ្មោះ មិន គឹមភួន បានចាប់នាងរំលោភ ចំនួន០៥ដង ហើយបានសម្រេចចំនួន០៣ដង មិនចាំថ្ងៃខែ ក្នុងឆ្នាំ២០២១ ដោយលើកទី០១ នៅភ្នំផ្គាំ ភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក, ទី០២នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ,ទី០៣នៅក្នុងផ្ទះ (ពេលនៅម្នាក់ឯងហើយជនសង្ស័យឡើងទៅចាប់) និងលើកទី០៤ទី០៥ នៅលើផ្ទះនៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២) ប៉ុន្តែចាប់មិនបានសម្រេច នាងរត់គេចផុត ។ បន្ទាប់មកលោកនាយកសាលាបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសារង្គ រួចឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ។
លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា ៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគ្រាន់តែបានបៀតបៀនលើកេរ្តិ៍ខ្មាស់របស់ក្មេងស្រីនោះចំនួន០៣ដងតែប៉ុណ្ណោះ មិនបានរំលោភឲ្យស៊ីជម្រៅនោះឡើយ ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យនិងមានបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ជនសង្ស័យឈ្មោះ មិន គឹមភួន កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនិតិវិធី។