អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ណែនាំបន្ថែមដល់នគរបាលចរាចរណ៍,កុំឲ្យផាកពិន័យលើករណី បត់ស្តាំពេលភ្លើងស្តុបពណ៌ក្រហម បើគ្មានឧបសគ្គ និងបើកហួសគំនូសថ្មើរជើង ទើបលោតភ្លើងលឿង

0
376

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២   បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា។

តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ អ្នកនាំពាក្យ លោក សាន សុខសីហា បានណែនាំយ៉ាងដូច្នេះថា ៖

*ទី១៖ ករណីភ្លើងស្តុប៖ បើសិនភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់ សូមកុំផាកពិន័យ ។

*ទី២៖ ករណីភ្លើងលឿង៖ នៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរ ទើបលោតភ្លើងលឿង ក៏សូមកុំផាកពិន័យ គឺត្រូវអប់រំណែនាំ ។

*ទី៣៖ ចំណែកនគរបាលនៅតាមគោលដៅសម្រួលចរាចរណ៍ សូមកុំឲ្យក្លាយទៅជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍។

ការណែនាំបន្ថែមរបស់លោក សាន សុខសីហា បានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលចរាចរណ៍ នៅតែផាកពិន័យពលរដ្ឋខុសពីការណែនាំ ហើយក៏មានការប្តឹងពីប្រជាពលរដ្ឋ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ៕

Facebook Comments
Loading...