ផ្អើលពេញបណ្តាញសង្គមទៀតហើយ លោកតាអាយុ៨៥ឆ្នាំ រៀបការជាមួយស្រ្តីវ័យ៣៦ឆ្នាំ យ៉ាងមានសេចក្តីសុខ 

0
469

ភ្នំពេញ ៖ នៅក្នុងវាលវត្តសង្សាយើងនេះ មនុស្សគ្រប់រូបមាន ឧប្បនិស្ស័យ ខុស ៗគ្នា ដែលបានសាងពីអតីតជាតិ ខ្លះកើតមក មានសម្រស់ស្អាតផូផង់ ខ្លះមិនគបស្រសើរ  កើតមក ក្នុងគ្រួសារ មានទ្រព្យ ខ្លះក្រទ្រព្យ បើនិយាយតាមបែប ព្រះពុទ្ធសាសនា មនុស្សកើតមកក្នុងលោកយើងនេះ សុទ្ធតែមានបុណ្យ ភព្វ័ ព្រេងវាសនា សំពាយបុណ្យគេសាងពី ជាតិមុខ អ្នកធ្វើល្អ បានទទួលផលល្អ អ្នក សាងអាក្រក់ ទទួលបានមិនសូវល្អ  តែក្តីស្រលាញ់ មាន គ្រប់មនុស្ស មិនថាចាស់រឺក្មេង នោះឡើយ ចំណែក គូរគាប់ ជីវិត្ត (ប្តី ប្រពន្ធ)  ក៏យ៉ាងនេះដែរ ជាក់ស្តែង លោក តាអាយុ៨៥ កូនក្រមុំអាយុ៣៦ បាន ស្មោះស្ម័ក ព្រមព្រៀង ចាប់ដៃគ្នា ចូលរោងការ យ៉ាងមានសេចក្តីសុខ មិនខ្វល់ពីមាត់ញាតិឡើយ។

យោងតាម វិដេអូ ដែល គេថតបង្ហោះនៅលើ បណ្តាញ សង្គមកាលពី ថ្ងៃទី១២ ខែកកដ្តា ម្សលមិញ នៃពិធី ព្រះថោងតោងស្បៃ ក្នុងមង្គលការ អ្នកទាំងពី បានបង្ហាញ ឲ្យឃើញ ពីការសប្បាយ រីករាយ ក្រៃលែង បើទោះបីជា កូនកំលោះ អាយុ ៨៥ឆ្នាំហើយក្តី តែបេះដូងចិត្ត របស់គាត់នៅតែ ស្រលាញ់របស់ ក្មេងដដែលគឺ មិនប្រែប្រួលឡើយ។ យោងតាមការបង្ហោះ របស់ ម្ចាស់គណនី ឈ្មោះ តន្ត្រី ម្លប់ស្វាយភក្តី កាប់ដាវ  មិនបានបង្ហាញពីទីតាំង របស់អ្នកទាំងពីរៀបការនៅភូមិឃុំណានោះទេ ។ប៉ុន្តែកាលពីបរិច្ឆេត នៃការរៀបអាពាហ៏ពិពាហ៏ បានប្រារព្វធ្វើ ឡើងកាលពី ថ្ងៃទី១២ខែកកដ្តា ម្សិលមិញ  ដោយមានបងប្អូន ញាតិមិត្តចូលរួម យ៉ាងច្រើនកោះករ និងរីករាយយ៉ាងខ្លាំង  បើទោះបីជាស្នេហា ហាក់ខុសវ័យ បន្តិចក៏ដោយ។ តែវ័យមិនមែនជាឧបសក្ត័ ឡើយ សំរាប់ក្តីស្រលាញ់។

ក្រោយពីឃើញ រូបភាព នៃការរៀបការអាពាហ៏ពិពាហ៏ មាន មហាជនជាច្រើនបានចូលខមិន សម្តែងមតិ ជាច្រើន មានទាំង អាក្រក់និងល្អ ខ្លះទៀតក៏បានជូនពរ ឲ្យលោកតា និងភរិយា សូមឲ្យ មានសេចក្តីសុខក្នុងជីវិត្តចុងក្រោយ របស់លោក មតិខ្លះទៀតលើកឡើងថា អាយុ គ្រាន់តែជាតួលេខ ប៉ុណ្ណោះ ដូច្នេះ បុរស និងស្ត្រីចាស់បន្តិច ក៏មិនជាបញ្ហា ដែរ សូមកុំបារម្ម អីជាក់ស្តែង ដូច លោកតា ខាងលើនេះ អញ្ចឹង អាយុ៨៥ ឆ្នាំទៅហើយនៅអាចជ្រើសរើសបាន ភរិយា ក្មេងទៀតបាន។ ជុំវិញបញ្ហា ខាងលើ គេហទំព័រ ( ដំណឹងពលរដ្ឋ ) ការដែលលើកយករឿង លោកតា មកផ្សព្វផ្សាយ គឺមិនមានចេតនា អាក្រក់ណាមួយនោះឡើយ គឺមានតែចូលរួម ត្រេកអរ និងសុំឲ្យលោក តាមានសេចក្តី សុខ តទៅ៕

Facebook Comments
Loading...