ករណីក្មេង ០២នាក់ បានចេញពីផ្ទះនៅសៀមរាប ត្រូវបានរកឃើញនៅចំណុចបរិវេណកោះពេជ្រ

0
2162

ភ្នំពេញ ៖ បន្ទាប់ទទួលបានព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថាមានករណីក្មេងចំនួន ០២នាក់ ចេញពីផ្ទះនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២២ វេលាម៉ោង០៦:០០នាទី  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សហការជាមួយសន្តិសុខកោះពេជ្រ បានចុះត្រួតពិនិត្យនៅក្នុងបរិវេណកោះពេជ្រ ដោយបាននាំក្មេងនោះមកសួរនាំ និងឲ្យរង់ចាំនៅស្នាក់ការសន្តិសុខកោះពេជ្រជាបណ្តោះអាសន្ន ដើម្បីទំនាក់ទំនងក្រុមគ្រួសាររបស់ក្មេងទាំង០២នាក់។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានប្រគល់ក្មេងទាំងពីរជូនទៅឪពុកបង្កើតយកទៅស្រុកកំណើតវិញហើយ ៕

Facebook Comments
Loading...