ដឹងមូលហេតុច្បាស់ហើយ ករណីស្ត្រីជាប្រពន្ធយកដំបងឬស្សីសំពង ប្តីកំហូច រហូតដល់ស្លា..ប់ ព្រោះតែទ្រាំនឹងប្តីធ្វើរឿងនេះដាក់ទ្រាំលែងបាន

0
2362

បន្ទាយមានជ័យ ៖ ដឹងមូលហេតុពិតហើយករណី ប្រពន្ធ យកដំបងឬស្សី សំពង ប្តីកំហូច  រហូតដល់ស្លា..ប់ ព្រោះតែ គាត់ ទ្រាំនិងការឈឺចាប់ ប្តីប្រើហឹង្សា អស់រាប់ ឆ្នាំមកហើយ ដឹងតែដើរផឹកមិនជួយរកស៊ីអ្វីឡើយ។ នេះបើយោងតាមចម្លើយសារភាពរបស់ ស្ត្រីដៃដល់ជាប្រពន្ធ ប្រាប់សមត្ថកិច្ច។

ករណីហិង្សានេះបានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ បុរសជាប្តីជាជនបង្ក និងក្លាយជាជនរងគ្រោះឈ្មោះ ឆែម ថងយូ ភេទប្រុស អាយុ៤១ ឆ្នាំ រស់នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង ប្រពន្ធជាជនរងគ្រោះបានក្លាយជាជនសង្ស័យ ឈ្មោះ ជា រេត ភេទស្រី អាយុ៤១ឆ្នាំ គ្រួសារនេះរស់នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុឈ្មោះ ឆែម ថងយូ ជាប្តី បានមកពីដើរផឹកស្រាស្រវឹង ពេលមកដល់ផ្ទះបានយកផ្លែដូងខ្ចីចំនួន០២ផ្លែដែលប្រពន្ធទិញរៀបចំដាក់រទេះ សម្រាប់លក់គប់ទៅលើប្រពន្ធខណៈកំពុងដេកជាមួយចៅ នៅក្រោមផ្ទះម្តាយ ០១ផ្លែត្រូវខ្លួនចៅនិង០១ផ្លែទៀតត្រូវក្បាលប្រពន្ធ តែឈ្មោះ ថងយូ ជាប្តីមិនអស់ចិត្តក៏ស្ទុះទៅចាប់ច្របាច់ ក ប្រពន្ធថែមទៀតហើយក៏មានការប្រតាយប្រតប់គ្នា ស្រ្តីជាប្រពន្ធបានច្រានបុរសជាប្តីឲ្យដួលទៅលើដី រួចបានយកដំបងឬស្សីទៅវាយចំក្បាលនិងមុខជាច្រើនដំបង បណ្ដាលឲ្យដេកស្លា..ប់ក្នុងថ្លុ.កឈា.មតែម្តង។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ា់ បានបញ្ជាក់ថា ៖ ក្រោយពីទទួលបានព័ត៌ទាក់ទិនករណីឃាតកម្មនេះ កម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលអធិការដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនស្ត្រីជាប្រពន្ធមកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាប្រពន្ធបានសារភាពថា នាងបានស៊ូទ្រាំជាមួយប្តីរបស់នាងជាច្រើនឆ្នាំមកហើយ គាត់មិនដែលជួយរកស៊ីអីទេ ពេលផឹកស្រវឹងតែងប្រើហិង្សាវាយដំនិងជេរប្រមាថមកលើនាងរហូតដល់នាងរត់ទៅដេកនៅផ្ទះម្តាយបង្កើតនាង នៅក្បែរគ្នា។ នៅយប់កើតហេតុប្តីរបស់នាងពេលមកពីផឹកស្រវឹងបានយកផ្លែងដូងខ្ចីដែលទិញទុកលក់នៅលើរទេះចំនួន០២ផ្លែគប់ទៅលើនាងកំពុងដេកជាមួយចៅក្រោមផ្ទះបណ្តាលឲ្យត្រូវខ្លួនចៅ១ផ្លែនិងត្រូវក្បាលនាង០១ផ្លែ បន្ទាប់មកក៏ប្រតាយប្រតប់គ្នាគាត់បានចាប់ច្របាច់ កខ្ញុំ បន្ទាប់មកបានច្រានគាត់ឲ្យដួលទៅលើដីដោយស៊ូទ្រាំនឹងទង្វើរបស់ប្តីធ្វើមកលើខ្លួនយូរឆ្នាំនិងជាច្រើនលើកច្រើនសារលែងបានខ្ញុំក៏ទាញយកដំបងប្ញស្សីវាយត្រូវមុខនិង ក្បាលជាច្រើនដំបងឲ្យស្លា..ប់តែម្តង។លោកអធិការបានបញ្ជាក់បន្ថែមថា ៖ ដោយផ្អែកលើករណីជាក់ស្តែងនិងចម្លើយសារភាព ។ ស្ត្រីជាប្រពន្ធត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Facebook Comments
Loading...