បុរសម្នាក់រួមភេទជាមួយអនីតិជន(អាយុក្រោម១៥ឆ្នាំ) នៅចំណុចបន្ទប់ជួលចំនួន០៤លើកតែបាន៤ថ្ងៃត្រូវបានកម្លាំងប៉ូលិសឃាត់ខ្លួន

0
708

ភ្នំពេញ ៖ បុរសម្នាក់រួមភេទជាមួយអនីតិជន(អាយុក្រោម១៥ឆ្នាំ) នៅចំណុចបន្ទប់ជួលចំនួន០៤លើកតែបាន៤ថ្ងៃត្រូវបានកម្លាំងប៉ូលិសឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង៣០នាទី នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលផ្ទះលេខ២៥អឺ០ហ្សិត ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២ និង៣០នាទី ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ក្រុមគ្រួសាររងគ្រោះ។ អត្តសញ្ញាណជនសង្ស័យឈ្មោះ ហ៊ុល សុខូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅបន្ទប់ជួលផ្ទះលេខ២៥អឺ០ហ្សិត ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក(គ្មាន)។ ចំណែកជនរងគ្រោះឈ្មោះ ក ល ហ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលផ្ទះលេខ២៥អឺ០ហ្សិត ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបន្តថា ដំណើររឿងហេតុនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២ និង៣០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍ បានទទួលពាក្យបណ្តឹងពីឈ្មោះ សាន់ នីតា ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាម្តាយបង្កើតជនរងគ្រោះដោយចោទប្រកាន់ជនសង្ស័យឈ្មោះ ហ៊ុល សុខូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ពីបទរួមភេទជាមួយអនីតិជន(អាយុក្រោយ១៥ឆ្នាំ) នៅចំណុចបន្ទប់ជួលផ្ទះលេខ២៥អឺ០ហ្សិត ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២ និង៣០នាទី។ បន្ទាប់ទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យក៏ធ្វើការឃាត់ខ្លួន នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ហ៊ុល សុខូ បានសារភាពថាខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះនៅចំណុចបន្ទប់ជួលខាងលើចំនួន០៤លើកប្រាកដមែន។ ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...