យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងអ្នករងរបួស២៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្នុងការរអិលបាក់ដីនៅអណ្តូងរ៉ែថ្ម នៃប្រទេសមីយ៉ាន់ម៉ា

0
766

បរទេស ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងអ្នករងរបួស២៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្នុងការរអិលបាក់ដីនៅអណ្តូងរ៉ែថ្មនៅក្នុងរដ្ឋ Kachin នៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២១នេះ ហើយក្រុមរុករក និងជួយសង្គ្រោះរបស់ប្រទេសមីយ៉ាន់ម៉ា ប្រមាណ ២០០នាក់កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន ហើយអ្នកខ្លះកំពុងប្រើប្រាស់ទូកនៅក្នុងបឹងដែលនៅក្បែរនោះ។

ការរអិលបាក់ដីបានកើតឡើងនៅតំបន់ Hpakant នៃរដ្ឋ Kachin នៅវេលាម៉ោង ៤ និង០០នាទីទៀបភ្លឺកាលពីថ្ងៃទី២២ ខែធ្នូ (ម៉ោងក្នុងតំបន់)។ ដោយសាកសពត្រូវបានរកឃើញនៅកន្លែងកើតហេតុ ខណៈដែលមនុស្សប្រហែល ១០០នាក់ផ្សេងទៀតបានបាត់ខ្លួន។ អ្នករងរបួស ២៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកមនុស្សប្រមាណ ៨០នាក់ត្រូវបានគិតថាត្រូវបានទឹកហូរចូលទៅក្នុងបឹងមួយបន្ទាប់ពីឧបទ្ទវហេតុនេះ។

ប្រទេសមីយ៉ាន់ម៉ាផលិតត្បូងបានរហូតដល់ ៩០ភាគរយនៅក្នុងពិភពលោក។ ការរអិលបាក់ដីចុងក្រោយបំផុតបានកើតឡើងនៅអណ្តូងរ៉ែមួយក្នុងខេត្ត Kachin កាលពីក្នុងខែកក្កដា ឆ្នាំ២០២០ ដោយបានឆក់យកជីវិតមនុស្សជាង ១៧០នាក់។ ករណីដូចគ្នានេះមួយទៀតនៅក្នុងខេត្ត Kachin បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៣នាក់កាលពីក្នុងឆ្នាំ២០១៥៕ ប្រភព VNA

Facebook Comments
Loading...