រថយន្ត HILUX REVO បុកជាមួយរថយន្ត Camry ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យបុរសម្នាក់រងរបួស

0
615

ភ្នំពេញ ៖ រថយន្តTOYOTA HILUX REVOមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានជុរលបុករថយន្តcamryចំពីចំហៀងខាងឆ្វេង បណ្តាលឲ្យបុរសម្នាក់រងរបួស ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ២០ នាទីយប់ថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ ១០០៧ កែងនឹងផ្លូវ១៩៨០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តTOYOTA HILUX REVO មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BO-7727ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុករថយន្តCamry ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញភ្នំពេញ2BC-7217បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៧ ទិសដៅពីត្បូងទៅជើង ចំពីចំហៀងខាងឆ្វេងខាងមុខពេញទំហឹងបណ្ដាលឱ្យរថយន្ដCamry រងការខូចខាតនិងដាច់ក្រឡេកង់ទៅមុខលែងរួច ចំណែករថយន្តHILUX REVO បានរេចង្កូតឡើងទៅលើចិញ្ចើមផ្លូវខ្ទេចមួយកំណាត់មុខខូចខាតយ៉ាងដំណ។ភ្លាមនោះគេឃើញតែកុងរថយន្តCamryបានរងរបួសយ៉ាងដំណំត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរ គ្រឿងទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...