រថយន្តព្រូសបុកឡើងខឿនសួនចែកទ្រូងផ្លូវបន្តទៅបុកបង្គោលភ្លើងមួយដើមបណ្ដាលឲ្យទ្រេត កល់ជាប់ទៅមុខលែងរួច

0
581

ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តtoyota prius ក្នុងល្បឿនលឿនបានជ្រុលទៅបុកឡើងលើខ្លួនសួនចែកទ្រូងផ្លូវបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឲ្យទ្រេតនឹងធ្លាក់អំពូលភ្លើងបែករាយប៉ាយ ចំណែករថយន្តកល់ជាប់នឹងបង្គោលភ្លើងទៅមុខលែងរួច ខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤០ នាទីយប់ថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងនារីម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AW-0752ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកឡើងខឿនសួនចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលទ្រេតនិងធ្លាក់អំពូលភ្លើងបែករាយប៉ាយ ចំណែករថយន្តកល់ជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសន្តិសុខក្រុមហ៊ុនបុរីអង្គរ បានចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុ រួចបានឲ្យខាងភាគីម្ចាស់រថយន្តបង្កបានធ្វើការចរចានិងសម្របសម្រួលគ្នាជាមួយខាងក្រុមហ៊ុនបុរីអង្គរដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Facebook Comments
Loading...