ប្ដីប្រពន្ធមួយគូរល្លោះគ្នាដុតចង្ក្រានចោលឆេះអស់ផ្ទះ២ខ្នង ផ្អើលសមត្ថកិច្ចអន្តរាគមន៍ទាំងយប់

0
588

ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូរបានឈ្លោះប្រកែកគ្នា ហើយបានយកចង្ក្រានដុតចោលធ្វើឱ្យឆាបឆេះផ្ទះខ្លួនឯងយ៉ាងសន្ធោសន្ធៅនិងរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន១ខ្នង ទៀត បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅ សមត្ថកិច្ចចុះអន្តរាគមន៍  កាលពីវេលាម៉ោង ២៣និង១០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខ ផ្លូវBT ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា  ម្ចាស់ផ្ទះទី១ឈ្មោះ: ស៊ុត ពិសិដ្ឋ  ភេទប្រុស  អាយុ  ២៧ឆ្នាំ មុខរបរ យោធា រស់នៅទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ។

សមត្ថកិច្ចបានឱ្យដឹងថា  ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះប្រភេថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ ទទឹង៥ម៉ែត្រ បណ្តោយ១៥ម៉ែត្រ ។និងខូចខាតសំភារៈ: ទាំងស្រុង។

និងម្ចាស់ផ្ទះទី២ ឈ្មោះ ហ៊ុន ឡាង អាយុ៤៨ឆ្នាំ មុខរបរ អាវុធហត្ថខណ្ឌដូនពេញ រស់នៅទីតាំងកើតហេតុ។ប្រភេទផ្ទះ ថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ ទទឹង៧ម៉ែត្រ បណ្តោយ១៦ម៉ែត្រ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះផ្ទះខាងលេីមកពី ប្ដីប្រពន្ធ ផ្ទះទី១ឈ្លោះគ្នាដុតចង្ក្រានចោល ហើយក៏រាលឆេះផ្ទះតែម្ដង។

ក្នុងករណីអគ្គីភ័យខាងលើនេះ មិនមានមនុស្សរងរបួស  ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយរថយន្តពន្លត់ អគ្គិភ័យ មកដល់ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ទាំង ៦គ្រឿង អគ្គិភ័យក៏រលត់ទៅវិញ នៅម៉ោង ២៣និង៣៤នាទីថ្ងៃខែឆ្នាំដដែល៕

Facebook Comments
Loading...