រថយន្តតូយ៉ូតាព្រុស បើកជែងរថយន្ត១គ្រឿងទៀត ជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយបណ្ដាលឲ្យស្លា..ប់មនុស្ស៣នាក់

0
498

កំពង់ធំ ៖ រថយន្តតូយ៉ូតាព្រុស១គ្រឿង បើកជែងរថយន្តមួយទៀតតែមិនផុតក៏ ជ្រុលទៅបុករថយន្តហ៊ីយិនដាយប្រភេទយីឌុបចំពីមុខក្នុងទិសដៅផ្ទុយគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បណ្តាលឲ្យមនុស្ស៣នាក់ស្លា..ប់ភ្លាមៗយ៉ាងរន្ធ..ត់ក្នុង..រថយន្ត ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅម៉ោង០០និង២០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១២៥-១២៦ ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាកតូយូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AC-8411 បើកបរដោយឈ្មោះ វ៉ាត សំអេន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិសេរីរាជ្យ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លា..ប់កន្លែងកើតហេតុ និងអ្នករួមដំណើរ ឈ្មោះ ម៉ិក វាសនា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លា..ប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះស៊ុន អៀម ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិសេរីរាជ្យ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លា..ប់នៅកន្លែងកើយហេតុ។ ដោយឡែករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយិនដាយ ពណ៌ស ផ្លាកលេខ ក្បាល កំពង់ចាម 3A-2975 ផ្លាកលេខរ៉ឺម៉ក 51R 09444 អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ រត់គេខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តតូយូតាព្រុសពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AC-8411បើកបរចេញពីទិសខាងជើង ទៅទិសខាងត្បូងក្នុងល្បឿនលឿន ស្របពេលនោះរថយន្តហ៊ីយិនដាយ ប្រភេទយីឌុបចេញពីទិសខាងត្បូង ទៅទិសខាងជើងលុះដល់កន្លែងកើតហេតុរថយន្តព្រុសឡើងជែងរថយន្តមួយផ្សេងទៀត តែជែងមិនផុតក៏ជ្រុលទៅបុករថយន្តហ៊ីយិនដាយចំពីមុខពេញទំហឹងតែម្ដងបណ្តាលឲ្យរងគ្រោះបែបនេះ។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យស្លា..ប់មនុស្ស០៣នាក់ ខូចខាតរថយន្តចំនួន០២គ្រឿង៖ ក្រោយកើតហេតុសមត្ថកិច្ចបានយកវត្តុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីទុកដោះស្រាយទៅតាមនិតិវិធីនាពេលក្រោយ ចំណែកសាកស..ពជនរងគ្រោះ ត្រូវបានសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...