គ្រូបង្វឹកបាល់ទាត់នៃសាកលវិទ្យាល័យរដ្ឋ Washington និងជំនួយការចំនួន៤នាក់ ទៀតត្រូវបានបណ្តេញចេញពីតំណែង ដោយសារបដិសេធចាក់វ៉ាក់សាំង

0
753

វ៉ាស៊ីនតោន ៖ គ្រូបង្វឹកបាល់ទាត់លោក Nick Rolovich  និងជំនួយការចំនួន៤នាក់ ទៀត ត្រូវបានថ្នាក់ដឹកនាំ សាកលវិទ្យាល័យ Washington State University (WSU) របស់សហរដ្ឋអាមេរិក បានបណ្តេញ ចេញពីតំណែង បន្ទាប់ពីលោកបានបដិសេធ ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ។

លោក Nick Rolovich, ជាបុគ្គលិកម្នាក់ ដែលទទួលបានប្រាក់ខែខ្ពស់ជាងគេបំផុត របស់សាលកវិទ្យាល័យ WSU រួមនឹងជំនួយការរបស់លោក ចំនួន៤នាក់ ត្រូវបានបណ្តេញចេញពីតំណែង ដោយសារមិនព្រមទទួលយកកាតព្វកិច្ចចាក់វ៉ាក់សាំង។កាតព្វកិច្ចចាក់វ៉ាក់សាំង មានន័យថា បុគ្គលិកបម្រើការងាររដ្ឋទាំងអស់ នៅរដ្ឋ Washington ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឲ្យពេញលេញ បើមិនដូច្នោះទេ ត្រូវបាត់បង់ការងាររបស់ពួកគេ។

លោក Rolovich វ័យ៤២ឆ្នាំ, ដែលរកចំណូលបាន៣.១លានដុល្លារក្នុងមួយឆ្នាំនោះ, បានដាក់ពាក្យលើកលែងខាងសាសនា ពីការចាក់វ៉ាក់សាំង។ប៉ុន្តែប្រធានផ្នែកអត្តពលិករបស់សាកលវិទ្យាល័យ លោក Pat Chun បានលើកឡើងថា ពាក្យលើកលែង ត្រូវបានបដិសេធ។ជាមួយគ្នានោះ លោក Rolovich បានលើកឡើងថា លោកនឹងមិនទទួលការចាក់វ៉ាក់សាំងនោះទេ ដោយថាវាគឺជាការសម្រេចចិត្តផ្ទាល់ខ្លួន។ គួរបញ្ជាក់ថា ប្រមាណ៩០ភាគរយ នៃបុគ្គលិករបស់សាកលវិទ្យាល័យ WSU និងនិស្សិត៩៧ភាគរយ បានទទួលវ៉ាក់សាំង, នេះបើតាមការបញ្ជាក់ពីសាកលវិទ្យាល័យ៕

Facebook Comments
Loading...