ម្ចាស់ក្សត្រិយានីអង់គ្លេស បដិសេធមិនទទួលពានរង្វាន់ “មនុស្សចាស់ឆ្នើមប្រចាំឆ្នាំ” ព្រោះទ្រង់នៅមានអារម្មណ៍ក្មេងវ័យនៅឡើយ

0
680

បរទេស៖  ម្ចាស់ក្សត្រិយានីអង់គ្លេស ដែលមាន ព្រះជន្ម៩៥វស្សា  បានទាត់ចោលពានរង្វាន់ “មនុស្សចាស់ឆ្នើមប្រចាំឆ្នាំ” ព្រោះទ្រង់មិនជឿថាទ្រង់បានបំពេញតាមលក្ខណៈវិនិច្ឆ័យពាក់ព័ន្ធដើម្បីទទួលយកវានោះឡើយ។

មហាក្សត្រិយ៍អេលីហ្សាបេតព្រះជន្ម៩៥ វស្សាបានបដិសេធពានរង្វាន់នេះដោយមានបន្ទូលថា “មនុស្សដឹងថាចាស់ឬមិនចាស់គឺអាស្រ័យលើអារម្មណ៍យល់ឃើញ” មុនពេលបន្ថែមថា ទ្រង់សង្ឃឹមពួកគេនឹងរកឃើញ “អ្នកទទួលណាផ្សេងដែលសមនឹងទទួលពាន”។

លោក Gyles Brandreth ជាប្រធានកម្មវិធីពានរង្វាន់នេះ បានសរសេរសំបុត្រមួយច្បាប់ទៅលេខាធិការឯកជនរបស់ស្តេច គឺលោក Sir Edward Young ដើម្បីសួរថាតើទ្រង់យល់ព្រមទទួលយកពានរង្វាន់មនុស្សចាស់ឆ្នើមប្រចាំឆ្នាំដែរឬអត់”។

តែទោះយ៉ាងណានៅក្នុងលិខិតមួយដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី The Oldie of the Year Awards ប្រចាំខែវិច្ឆិកា ជំនួយការឯកជនរបស់ទ្រង់ គឺលោក Tom Laing-Baker បានសរសេរថា “ព្រះមហាក្សត្រិយានីជឿថាអ្នកមានអាយុចាស់គឺអាស្រ័យលើអារម្មណ៍យល់ឃើញ ដូច្នេះព្រះមហាក្សត្រិយានីមិនជឿថាទ្រង់បានបំពេញតាមលក្ខណៈវិនិច្ឆ័យពាក់ព័ន្ធដើម្បីអាចទទួលយកពានទេ ហើយសង្ឃឹមថាអ្នកនឹងរកឃើញអ្នកទទួលដែលស័ក្តិសមជាងនេះ”៕ ប្រភព ៖ Daily Mail

Facebook Comments
Loading...