បរទេស ៖ នៅថ្ងៃទី 19 តុលា នេះ សារពត៍មាន (Reuters) បានរាយការថា មេដឹកនាំយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសនយោបាយរាប់រយនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះរួមទាំងអ្នកនាំពាក្យគណបក្សលោកស្រីអ៊ុងសានស៊ូជីនិងតារាកំប្លែងដ៏ល្បីម្នាក់ផងដែរ។ ហើយពត៍មានក្នុងស្រុកដ៏ទៃទៀតបានរាយការថា ស្របនិងការដោះលែង ក៏មានការចាប់ក្នុងលក្ខណៈផ្លេកបន្ទោជាច្រើននាក់ផងដែរ ។ ទូរទស្សន៍រដ្ឋបានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទ សប្ដាហ៍នេះថាមនុស្សជាង ៥.៦០០ នាក់ដែលត្រូវចាប់ខ្លួនជុំវិញការតវ៉ាប្រឆាំងរដ្ឋប្រហារនឹងត្រូវបានលើកលែងទោសបន្ទាប់ពីសុន្ទរកថាមួយពីប្រមុខរបបយោធាមីយ៉ាន់ម៉ាដោយនិយាយថារដ្ឋាភិបាលរបស់លោកប្តេជ្ញាចិត្តដើម្បីសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ។
ការដោះលែងនេះត្រូវបានសកម្មជនខ្លះពណ៌នាថាជាល្បិចកលរបស់យោធាដែលកំពុងព្យាយាមកសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ខ្លួនឡើងវិញ បន្ទាប់ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាត់វិធានការដ៏កម្រក្នុងការមិនរាប់បញ្ចូលមេដឹកនាំរបបយោធាពីកិច្ចប្រជុំកំពូលរបស់ខ្លួន។ ក្នុងពេលនេះ សារពត៍មាន រ៉យទ័រ មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេហើយអ្នកនាំពាក្យនាយកពន្ធនាគារមីយ៉ាន់ម៉ានិងអ្នកនាំពាក្យរបបយោធា ក៏មិនអាចទាក់ទងសុំការបំភ្លឺភ្លាមៗបានផងដែរ។ តែបើតាមប្រភពដ៏ជាក់លាក់មួយបានប្រាប់ សារពត៍មាន រ៉យទ័រថា គិតត្រឹមល្ងាចថ្ងៃអង្គារមនុស្សប្រហែល ៤០ នាក់ត្រូវបានឃុំខ្លួនភ្លាមៗបន្ទាប់ពីពួកគេត្រូវបានដោះលែង៕