សមត្ថកិច្ចចម្រុះឃាត់ខ្លួនមេខ្យល់២នាក់ប្រុងនាំពលករ៥នាក់ឆ្លងដែនខុសច្បា់ទៅទឹកដីថៃ

0
608

បាត់ដំបង ៖ មេខ្យល់២នាក់បម្រុងនាំពលករចំនួន៥នាក់ ក្នុងនោះស្រី៣នាក់ ឆ្លងទឹកអូរព្រំដែនចូលទៅទឹកដីថៃដោយខុសច្បាប់ត្រូវបានកម្លាំងចម្រុះឃាត់កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រតិបត្តិការឃាត់មេខ្យល់នាំពលករខុសច្បាប់នោះមានប៉ុស្តិ៍គីឡូ១៣កម្លាំងវរ:៨១៧ កម្លាំងយោធាផ្នែកសឹករងស្រុក និងកម្លាំងវរ:៥៣៣ ដោយបានឃាត់ខ្លួនមេខ្យល់ បានចំនួន២នាក់ និងពលករចំនួន៥នាក់ ក្នុងនោះស្រី៣នាក់ ខណ:ដែលពួកគេត្រៀមឆ្លងទឹកអូរព្រំដែនដែលកំពុងជន់ជោរ។

មេខ្យល់ទាំង២នាក់នោះគឺ ១ទី.ឈ្មោះ ពិត ស្រស់ ភេទប្រុស អាយុ៣៧ឆ្នាំ និងទី២.ឈ្មោះ មឿន វីត ភេទប្រុស អាយុ៣៧ឆ្នាំ ជនទាំងពីរ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែកពលករទាំង៥នាក់ មានទីលំនៅ ភូមិអូរគគីរកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

បន្ទាប់ពីទប់ស្កាត់បាន និងសាកសួររួចមក កម្លាំងចម្រុះ បានធ្វើកំណត់ហេតុរួចបានប្រគល់ពលករនិងមុខសញ្ញា(មេខ្យល់)ខាងលើទៅអោយខាងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការបន្តរ៕

Facebook Comments
Loading...