កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅទទួលអំណោយឧបត្ថម្ភពីលោកស្រី ទ្រី ដាណា ម្ចាស់ហាងលក់ពេជ្រ ដាណាទ្រី

0
692

ភ្នំពេញ ៖ លោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ ដាណាទ្រី ត្រូវបានប្រគល់ម៉ូតូ Honda ADVចំនួន០២គ្រឿងជូនដល់កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅក្នុងការបំពេ​ញ​ភារកិច្ចការរក្សាសុខសុវត្ថិភាពបានល្អក្នុងមូលដ្ឋាន កាលពីដើមខែតុលា ឆ្នាំ២០២១នេះ។

ឆ្លៀតក្នុងឱកាសនោះលោក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានថ្លៃអំណរគុណដល់លោកស្រីដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនកងកម្លាំងកងរាជអាវុធហត្ថ។ ហើយការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលដល់ការប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តអោយរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

បន្ថែមលើនេះ លោកមេបញ្ជការក៏បានជូនពរលោកស្រី ព្រមទាំងបុត្រាបុត្រី ឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕

 

Facebook Comments
Loading...