ព្រៃវែង៖ ស្ត្រីម្នាក់ដែលជាប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍សាខាស្រុកស្វាយអន្ទរ ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅក្នុងបន្ទប់ធ្វើការនៅក្នុងអាគារគ្រឹះស្ថាន បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៦ កញ្ញា ដោយនៅលើដងខ្លួនមានស្នាមរបួសជាច្រើនកន្លែង ជាករណីឃាតកម្ម ។ ពេលនេះឃាតករត្រូវបាន ស្គាល់មុខហើយគឺជា ប្រធានសាខា និង មេកើយរបស់នារីរងគ្រោះ ។
ស្នងការរងនគរបាលខេត្តព្រៃវែង លោក ពៅ ជីវី បានថ្លែង ឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ដោយមានសេចក្តីរាយការណ៍ពីលោកអធិការនគរបាលស្រុកស្វាយអន្ទរថា មានករណីមនុស្សស្លាប់នៅចំណុចបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាកសពឈ្មោះ មុំ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិកសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន។
លោកស្នងការរងបានបន្តថា ក្រោយពីទទួលបានដំណឹងភ្លាមលោកបានដឹកនាំកម្លាំងជំនាញ មកសហការជាមួយសមត្ថកិច្ចស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការពិនិត្យកន្លែងកើតហេតុ និងសាកសពក្នុងនោះសង្កេតឃើញថាសាកសពដេកផ្ងាក្បាលទៅទិសខាងត្បូង សម្លៀកបំពាក់ជាប់នឹងខ្លួន កដៃទាំង២ មានស្នាមខ្សែរចង កដៃទ្រុឌ ៤កន្លែង កែងដៃទាំង២ មានស្នាមជាំខ្មៅ កែងជើងសង្ខាងដាច់រលាត់ស្បែក។
លោកបានបន្ថែមថា តាមកាបំភ្លឺពីម្តាយសាកសពឈ្មោះ សឿ សុវណ្ណរី អាយុ៥០ឆ្នាំ ថានៅវេលាម៉ោង១០៖០០នាទី មេរបស់កូនខ្លួន បានហៅឱ្យទៅប្រជុំ ក្រោយពីទៅបាត់ រហូតដល់ម៉ោងង២០៖០០នាទី ទើបដឹងព័ត៌មានពីក្រុមការងារធ្វើការជាមួយកូនទូរស័ព្ទប្រាប់គាត់ថា កូនខ្លួនស្លាប់នៅកន្លែងធ្វើការងារ។ លោក ពៅ ជីវី បានបន្ថែមថាយោងតាមសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា តាមការពិនិត្យកន្លែងកើតហេតុ ការបំភ្លឺរបស់ម្តាយសាកសព និងពិនិត្យសាកសព គឺសាកសពស្លាប់ដោយសារការប្រើកម្លាំងខ្ទុប មុខឱ្យថប់ដង្ហើមដាច់ខ្យល់ស្លាប់ពិតជាករណីឃាតកម្ម។ លោកបានបញ្ជាក់ថា នៅក្នុងករណីនេះ សមត្ថកិច្ចបានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុម ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិល្ហើយ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិន ស្រុកស្វាយអន្ទរ។ ក្នុងករណី សមត្ថកិច្ចបង្ហើបថា មូលហេតុមកពីមានវិវាទក្នុងការងារនៅក្នុងក្រុមហ៊ុន ហើយ ជនដៃដល់ ប្រធានគ្រឹះស្ថានសាខានេះ បានយកលុយមួយចំនួនទៅលាក់ទុកនៅឯស្រុកកំណើត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងយកជនសង្ស័យឱ្យធ្វើត្រាប់ផងដែរ។ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានម្លាប់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ទីបំផុត សំណុំរឿង ប្រធានគណនេយ្យ ម្នាក់ស្លាប់ ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានវែកមុខហើយ ឃាតក គឺជាប្រធានសាខា
Facebook Comments
Loading...