បុរសម្នាក់រងរបួសធ្ងន់បណ្តាលមកពីបើកម៉ូតូជ្រុលទៅបុករថយន្តបណ្ដាលរថយន្តត្រង់ចំណុចភ្លើងស្តុប

0
676

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ង់ បណ្តាលមកពីបើកម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពេញទំហឹង ចំណែករថយន្តមិនចង់មានបញ្ហាបន្ថែមទៀតបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចឃាត់បានវិញ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចស្តុបលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក toyota prius ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BC 8792 បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយស្ត្រីពីរនាក់ទៀត ដែលធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុត្រង់ចំណុចស្តុបលូប្រាំ បានបត់ឆ្វេងដៃស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកធូដេពណ៌ផ្កាឈូកគ្មានស្លាកលេខបើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវវ៉េងស្រេងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ ចំណែករថយន្តព្យាយាមបើករត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញតាមឃាត់បានវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានយករថយន្តមកទីតាំងកន្លែងកើតហេតុហើយបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Facebook Comments
Loading...