មិនថាពេលថ្ងៃក្តៅ ពេលភ្លៀងរលឹម មន្ត្រីការិយាល័យភូមិបាលខណ្ឌព្រែកព្នៅចុះវ៉ាស់វែង និងបំពេញឯកសា មិនរុញរ៊ាឡើយ

0
745

ភ្នំពេញ ៖ មិនថាពេលថ្ងៃក្តៅ ពេលភ្លៀងរលឹម ឬក៍ចុះកាត់ទឹក និងកាត់ភួកយ៉ាងណាក៍ដោយ មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកស៊ូ ស៊ីវត្ថា ចុះវ៉ាស់វែង តែងតែចុះវ៉ាស់វែង បំពេញឯកសាចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានមិនរុញរ៊ាឡើយ ដែលបច្ចប្បន្នកំពង់ចុះវ៉ាស់វែង និងបំពេញឯកសា នៅក្នុងភូមិ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ស៊ូ ស៊ីវុត្ថា មានប្រសាសន៍ថាសម្រាប់សង្កាត់ពន្សាំង ក្រុមការងារបច្ចេក​ទេស ចាប់ដំណើរការ ការងារចុះបញ្ជីដីធ្លីជា លក្ខណៈជាប្រព័ន្ធតាមភូមិទាំង២៤ នៃសង្កាត់ ពន្សាំង តាំងពីថ្ងៃទី០៦ ខែមិនាមកម្លេះ។ ដូចនេះនៅពេលដែលមេភូមិជូនដំណឹងដល់បងប្អូនស្នាក់នៅនោះ សូមបងប្អូនត្រៀមឯកសារដែលពាក់ព័ន្ធឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះចំពោះបងប្អូនដែលទទួលបានដំណឹងនេះហើយសូមជួយផ្សព្វផ្សាយបន្ដដល់បងប្អូនម្ចាស់ដី ដែលរស់នៅក្នុងក្រុងភ្នំពេញ ឬនៅតាមបណ្ដាខេត្តនានា សូមឲ្យពួកគាត់មកចុះបញ្ជីគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលា។

លោកប្រធានការិយាល័យបញ្ជាក់ថា បច្ចប្បន្ននៅស្នាក់ការការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ នៅជាប់ស្ពានព្រែកព្នៅ កំពុងចែកវិញ្ញាបនប័ត្រសំគាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅក្នុងភូមិផ្សារលិច ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិផ្សារលិចដែលបានធ្វើវិញ្ញាបនប័ត្រសំគាល់អចលនវត្ថុ រួចហើយសូមមកបើកឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា នៅក្នុងសកម្មភាពប្រជាពលរដ្ឋដែលមកបើកប័ណ្ណ នៅការិយាល័យភូមិបាល ម្នាក់ៗមានទឹកមុខសប្បា​យរីករាយ ដោយពួកគាត់បានលើកដៃសំពះគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អរគុណឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអរគុណឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជូនមន្ត្រីល្អៗមកបំរើប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅនេះ។ ប្រជាពលរដ្ឋទាំងអស់សូមគោរពជូនពរសម្តេច ឯកឧត្តម ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ សូមឲ្យជៀសឆ្ងាយពីជំងឺក៍កាចសាហាវទាំងឡាយទាំងពួង និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Facebook Comments
Loading...