ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានប្រារព្ធពិធី “ចុះបញ្ជីជាផ្លូវការរបស់ក្រុមហ៊ុន DBD Engineering Plc.”

0
565

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានប្រារព្ធពិធី “ចុះបញ្ជីជាផ្លូវការរបស់ក្រុមហ៊ុន DBD Engineering Plc.” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និង មានការចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, លោក នាង វិធី នាយកគ្រប់គ្រងក្រុមហ៊ុន DBD Engineering Plc., លោក សេង ចាន់ធឿន នាយកប្រតិបត្តិក្រុមហ៊ុន SBI Royal Securities ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសមួយចំនួន ។

ថ្លែងក្នុងពិធីនេះ លោកមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសំដែងការអបអរសាទរក្រុមហ៊ុន DBD Engineering Plc. ដែលមានលោក នាង វិធី ជានាយកគ្រប់គ្រង ដែលបានសម្រេចជោគជ័យ ក្នុងការបោះផ្សាយ និង ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ឬ ភាគហ៊ុន លើទីផ្សារកំណើន ។ ជាការពិត ភាពជោគជ័យនេះ កើតមានឡើងទៅបាន ដោយសារមានការចូល រួមគាំទ្រខ្ពស់ពីសំណាក់ភាគីពាក់ព័ន្ធ ដូចជា និយ័តករមូលបត្រកម្ពុជា, ក្រុមហ៊ុនធានាទិញមូលបត្រ SBI Royal Securities និង ជាពិសេសឆន្ទៈរបស់ក្រុមហ៊ុន DBD Engineering ផ្ទាល់តែម្ដង ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា មកដល់ថ្ងៃនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ដែលរួមមានក្រុមហ៊ុនចំនួន បានចុះបញ្ជីជាភាគហ៊ុន និង ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ។ ក្រុមហ៊ុនទាំង ១៤ នេះ បានប្រមូលទុនពីទីផ្សារមូលបត្រសរុបប្រមាណជាង ២៥៧ លានដុល្លារ ។ តាមរយៈនេះ ក្រុមហ៊ុនដែលបានចុះបញ្ជីមិនត្រឹមតែមានលទ្ធភាពទទួលបាននូវប្រភពទុន ដែលមិនចេះរីងស្ងួត ដែលមានថ្លៃដើមទាប និង ជាទុនរយៈពេលវែងប៉ុណ្ណោះទេ, តែថែមទាំងទទួលបាននូវការលើកទឹកចិត្តពន្ធដារពីរាជរដ្ឋាភិបាល, បង្កើនកិត្តិនាមខ្លួននៅទីផ្សារជាតិ និង អន្តរជាតិ, ទទួលបានការទុកចិត្តខ្ពស់ពីអតិថិជន, វិនិយោគិន និងសាធារណជន រីឯក្រុមហ៊ុនខ្លះប្រើជាយុទ្ធសាស្ត្រចាកចេញដើម្បីឱ្យភាគហ៊ុនិក មួយចំនួនមានច្រកចេញ ជាមួយនឹងតម្លៃភាគហ៊ុនមួយខ្ពស់តាមស្ថានភាពទីផ្សារ។

លោករដ្ឋលេខាធិការ បានបន្ថែមថា ការបោះជំហានថ្មីមួយទៀតរបស់ផ្សារមូលបត្រកម្ពុជាក្នុងការចូលរួមចំណែកជួយជ្រោមជ្រែង និង គាំទ្រដល់សហគ្រាសធុនតូច និង មធ្យម តាមរយៈការផ្ដល់ឱ្យសហគ្រាសទាំងឡាយនូវច្រកហិរញ្ញប្បទានថ្មីមួយ ដែលជា ប្រភពទុនមិនចេះរីងស្ងួតជាមួយនឹងចំណាយថ្លៃដើមទាប ស្របតាម ßផែនការ ស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ ២២១-២០២៣à របស់រាជរដ្ឋាភិបាលដែលគ្រោងនឹងដាក់ចេញ ក្នុងគោលបំណង ßអូសទាញកំណើន សេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព និង បរិយាបន្ន តាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសលើមូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និង ផ្សារភ្ជាប់កាន់តែខ្លាំង ជាមួយខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង ពិភពលោកà ។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ទីផ្សារកំណើននេះ គឺជាគំនិតផ្ដួចផ្តើមផ្ទាល់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានគោលដៅជួយជ្រោមជ្រែងវិស័យឯកជនកម្ពុជា ឱ្យមានការរីកចម្រើនទៅមុខមួយកម្រិតថែមទៀត ។ លោករដ្ឋលេខាធិការ សង្ឃឹមថា ភាពជោគជ័យនៃការឈានជើងចូល ទីផ្សារកំណើនរបស់ក្រុមហ៊ុន DBD Engineering Plc. ដែលឆ្លុះបញ្ចាំងពីការគាំទ្រខ្លាំងពីសំណាក់វិនិយោគិន ដែលធ្វើបរិវិសកម្មភាគហ៊ុន លើសពីចំនួនភាគហ៊ុន ដែលក្រុមហ៊ុនបោះផ្សាយលក់, អាចជាគំរូមួយ និង អាចក្លាយជាកាតាលិករមួយជួយជំរុញទៅដល់សហគ្រាសធុនតូច និង មធ្យមនានាច្រើនទៀតឱ្យ​ពិចារណា និង ចេះចាប់យកឱកាសធ្វើពិពិធកម្មប្រភពទុន តាមរយៈផ្សារហ៊ុន ដើម្បីពង្រីក និង ពង្រឹងអាជីវកម្មរបស់ខ្លួន និង      ដណ្តើមបាននូវភាពប្រកួតប្រជែង នៅក្នុងទីផ្សារជាតិ និង អន្តរជាតិ។

លោករដ្ឋលេខាធិការ តែងជឿជាក់ថា ផ្សារមូលបត្រកម្ពុជានឹងក្លាយជាឧបករណ៏វិនិយោគដ៏មានសក្តានុពលពិត តាមរយៈការធ្វើពិពិធកម្មផលបត្រវិនិយោគ សម្រាប់វិនិយោ គិន, ជួយកៀរគរទុន, ផ្តល់ជម្រើសពិពិធកម្មប្រភពទុនថ្មីមួយទៀត បន្ថែមលើប្រភពទុនដែលមានស្រាប់ និង ជួយគាំទ្រដល់ការរីកចម្រើនរបស់ក្រុមហ៊ុនតូចធំក្នុងស្រុក, ជួយបង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ ហើយនឹងជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយជវភាព និង កាន់តែមានសកម្មភាពរស់រវើក ។

ក្នុងនាមក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោករដ្ឋលេខាធិការ បានជំរុញ និង លើកទឹកចិត្តដល់និយ័តករមូលបត្រកម្ពុជា និង ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឱ្យបន្តការខិតខំសហការគ្នាបន្ថែមទៀត ក្នុងការទាក់ទាញក្រុមហ៊ុននានា ពីគ្រប់វិស័យមកចុះបញ្ជី ក៏ដូចជា ជំរុញដល់វិនិយោគិនបរទេស, វិនិយោគិនក្នុងស្រុក ឱ្យចូលរួមជួញដូរក្នុងផ្សារហ៊ុន, ការបន្តធ្វើពិពិធកម្មផលិតផលមូលបត្រ ដើម្បីបង្កើតឱ្យមានផលិតផលជួញដូរ ឱ្យបានច្រើននៅក្នុងផ្សារមូលបត្រ ដែលជាកត្តាសំខាន់កំណត់ល្បឿនអភិវឌ្ឍវិស័យមួយនេះ ឱ្យរីកចម្រើនកាន់តែឆាប់រហ័ស៕

 

Facebook Comments
Loading...