សពស្ត្រីអនាថាម្នាក់នៅមាត់ទន្លេវ៉ៃគោ ដែលគេសង្ស័យថាស្លា..ប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍

0
557

ស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកលក់ខ្យងបានរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់ពីពួកគេប្រទះឃើញសព ស្ត្រី.ម្នាក់ដេកស្លា..ប់ នៅមាត់ច្រាំង ព្រែកទន្លេវ៉ៃ​គោ ដែលគេសង្ស័យថាស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ដែលហេតុការណ៍នេះប្រទះឃើញសពកាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតស្ពានហាយវ៉េ ចម្ងាយ ប្រមាណ១០០ម៉ែត្រ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា ករណីស្លា..ប់នេះកើតឡើងដោយគ្រោះថ្នាក់ ចរាច​រណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណ២ ទៅ៣រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ហើយទំនងជាជនរងគ្រោះដើរនៅលើផ្លូវ រថយន្តពេលមេឃងងឹតមាន ភ្លៀងធ្លាក់ផង ហើយខណ:ដែលជនរងគ្រោះស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយល្បឿន រថយន្តបើកបរលឿនផង ក៏បុកស្ត្រីរងគ្រោះ ពីក្រោយប៉ើងប្រមាណ២០ម៉ែត្រធ្លាក់ចូលទៅ ច្រាំងព្រែកទន្លេវ៉ៃគោរបួសបែកក្បាលស្លាប់តែម្តង។ ចំណែករថយន្តបង្កបើកបរពីទិសខាងលិច ឆ្ឆ្ពោះទៅទិសខាងកើត ក្រោយពីបុកស្ត្រីរងគ្រោះ ហើយក៏បានបន្ថែមល្បឿនបើក គេចខ្លួនបាត់ស្រមោល បន្សល់ទុកនូវចង្កៀងរថយន្តខាងស្តាំ និងកម្ទេចកម្ទីកញ្ចក់ចង្កៀង រថយន្ត នៅនិងកន្លែងកើតហេតុ ជាមួយនិងសាកសពស្ត្រីរងគ្រោះ។

ក្នុងនោះផងដែរសមត្ថកិច្ច ក៏បានប្រកាសដល់ប្រជាពលរដ្ឋដែលមានបាត់សមាជិកគ្រួសារដែលជាស្ត្រីអនាថាមាន អាយុប្រមាណជា៤០ ឆ្នាំនេះសូមមកទាក់ទងសមត្ថកិច្ច នគរបា​លប៉ុស្តិ៍រដ្ឋបាល សង្កាត់ពោធិតាហោ ព្រោះពេលនេះសពតម្កល់នៅវត្តពោធិតាហោ៕

Facebook Comments
Loading...