ប៉ូលិសនាំខ្លួនជនជាតិចិនម្នាក់ទៅទៅប៉ុស្តិ៍ន ដែលបើករថយន្តបុកបង្គោលភ្លើងធ្លាក់ចូលប្រឡាយទឹកស្អុយ

0
463

ភ្នំពេញ ៖ ប៉ូលិសនាំខ្លួនជនជាតិចិនម្នាក់ទៅទៅប៉ុស្តិ៍ន បន្ទាប់ពីបុរសរូបនេះបើករថយន្តទាំងស្ថានភាពស្រវឹងជោគក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យបាក់អស់មួយដើម រួចធ្លាក់ចូលប្រឡាយទឹកស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចខាងលិចស្តុបទំនប់កប់ស្រូវប្រហែល១០០ម៉ែត្រ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកFord Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AO 8166 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងជោគជាំ ខណៈមកដល់ចំណុចកើតហេតុរថយន្តក៏រេមកខាងស្តាំដៃជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមចំណែករថយន្តបន្តធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាចយ៉ាងដំណំ តែសំណាងមិនមានមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងនាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ រងចាំទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកមកស្ទូចរថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...