ធ្ងន់ធ្ងរហើយវីរ៉ុសវីដ -១៩បំប្លែងខ្លួនថ្មី២ប្រភេទកំពុងបង្កឲ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយវាមិនខ្លាចវ៉ាក់សាំងឡើយ

0
1598

បរទេស ៖ ក្រៅពី Delta ពិភពលោកក៏កំពុងភ័យខ្លាចវីរុសបំប្លែងខ្លួន Delta Plus និង Lambda ផងដែរ។Delta plus គឺជាពូជរបស់ Delta ដែលការរីករាលដាលនៃវីរុសកូវីដ -១៩បំប្លែងខ្លួន កំពុងបង្កឲ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់មេរោគទាំងនេះ នៅតែបន្ត។ វាត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងនៅទ្វីបអឺរ៉ុប ហើយយកឈ្មោះរបស់វាពីកំឡាយសរសៃប្រូតេអ៊ីន ដែលគេហៅថា K417N។

វីរុសនេះ ក៏ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសយ៉ាងតិច ១០ រួមទាំងសហរដ្ឋអាមេរិកនិងឥណ្ឌាផងដែរ ហើយត្រូវបានអង្គការសុខភាពពិភពលោក ចាត់ចូលទៅក្នុងក្រុម “វីរុសបំប្លែងខ្លួនដែលត្រូវព្រួយបារម្ភ”។អ្នកស្រាវជ្រាវបាននិយាយថា រោគសញ្ញារបស់ Delta plus មានលក្ខណៈប្រហាក់ប្រហែលនឹងកូវីដទម្រង់ដើម។

ប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងវីរុស Delta plus បច្ចុប្បន្នកំពុងត្រូវបានគេសិក្សា ប៉ុន្តែក្រុមមន្រ្តីកូរ៉េខាងត្បូងបាននិយាយថា វ៉ាក់សាំងមិនអាចយកឈ្នះវីរុសនេះបានទេ។

វីរុសបំប្លែងខ្លួន Lambda ដែលបច្ចុប្បន្នកំពុងរីករាលដាលភាគច្រើននៅតំបន់អាមេរិកខាងត្បូង ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅប្រទេសប៉េរូក្នុងឆ្នាំ ២០២០ និងត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៨ ហើយ។

អង្គការសុខភាពពិភពលោកបាននិយាយថា វីរុសបំប្លែងខ្លួន Lambda អាចចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនទាំងអស់ ហើយអាចបង្កើនភាពធន់នឹងវ៉ាក់សាំងនិងអង់ទីគ័រ។ទោះបីជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពរបស់វ៉ាក់សាំងបច្ចុប្បន្នប្រឆាំងនឹងវីរុស Lambda កំពុងត្រូវបានគេសិក្សា។

បច្ចុប្បន្ន ពេលនេះ WHO បានចាត់ទុក Lambda ជាវីរុសស្ថិតក្នុងការចាប់អារម្មណ៍៕

Facebook Comments
Loading...