បើបងប្អូនណាស្គាល់កង់បីឥណ្ឌាស្លាកលេខភ្នំពេញ1HZ ៥៨​៣២ សូមមកទាក់ទងប៉ូលិសនៅស្ពានជ្រោយចង្វាព្រោះម្ចាស់លោតទឹកបាត់ទៅហើយ

0
906

ភ្នំពេញ ៖ បើបងប្អូនណាស្គាល់លេខម៉ូតូកង់បីឥណ្ឌាម៉ាកBajaនោះពាក់ស្លាកលេខភ្នំពេញ1HZ ៥៨​៣២ និងលេខកូដផាស្អាប់P៤២០៤០ ទាក់តងមកប៉ូលិសនៅគល់ស្ពានជ្រោយចង្វា ព្រោះបុរសម្នាក់មិនដឹងមានបញ្ហាអ្វីនោះទេមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារបន្សល់ទុកផាស្អាប់១គ្រឿងនិងស្បែកជើង១គូ កាលពីវេលាម៉ោង៤ ទៀបភ្លឺថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បី ឥណ្ឌាម៉ាកbaja ឡើងលើស្ពានជ្រោយចង្វារចាស់ពីលិចទៅកើតលុះដល់ពាក់កណ្ដាលស្ពានស្រាប់តែបុរសរូបនោះឈប់ម៉ូតូកង់បីដោយឈរមួយសន្ទុះធំស្រាប់តែហក់ឡើងលើបង្កាន់ដៃស្ពានលោតចូលទឹកបណ្ដាលឱ្យលិចបាត់តែម្ដងដោយបន្សល់ទុកតែម៉ូតូកង់បី១គ្រឿង និងស្បែកជើង១គូនៅកន្លែងកើត។

ប្រភពព័ត៌មានបន្តថាម៉ូតូកង់បីឥណ្ឌាម៉ាកBajaនោះពាក់ស្លាកលេខភ្នំពេញ1HZ ៥៨​៣២និងលេខកូដផាស្អាប់P៤២០៤០និងស្បែងផ្ទាត់១គូព័ត៌ខៀវនៅកន្លែងកើតហេតុ។បន្ទាប់ពីកើតហេតុគេឃើគសមត្ថកិច្ចចរាចរគោលដៅស្ពានបានមកដល់កន្លែងកើតហេតុដើម្បីយកម៉ូតូកង់បីនោះទៅរក្សាទុកដើម្បីរង់ចាំបងប្អូនឬក្រុមគ្រួសារសាច់ញ្ញាតដែលស្គាល់ស្លាកលេខផាស្អាប់នោះមកទទួលយកទៅវិញនឹងរង់ចាំទាល់តែសពអណ្តែតទឹកដើម្បីស្រង់យកទៅបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...