លោកសុខ សម្បត្តិ អញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យការជម្រុញក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ ក្នុងខណ្ឌព្រែកព្នៅ

0
734

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិលបាលខណ្ឌព្រែកព្នៅ បានចុះសំណេះសំណាល និងត្រួតពិនិត្យការជម្រុញក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅទីតាំងចាក់វ៉ាក់សាំងចំនួន០៤ទីតាំង ក្នុងភូមិសាស្តខណ្ឌព្រែកព្នៅ និងបាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្តល់ជូនដល់ពេទ្យដែលកំពង់ដំណើរការចាក់វ៉ាក់សាំងនៅទីតាំងទាំង៤ផងដែរ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ។

លោកសុខ សម្បត្តិ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានគិតគូខ្លាំងណាស់ពីសុខភាពរបស់ប្រជាពលរដ្ឋទូទៅ ហើយដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ (Covid19) សម្តេចតេជោ បានទំលាក់ម៉ាស់ចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្ត។ លោកបន្តថា ប្រជាពលរដ្ឋ និងជនបរទេសក្នុងប្រទេស ឬមិនថាមកពីក្រៅប្រទេសនោះទេ តែងតែកោតសសើរដល់សម្តេចតេជោ ថាលោកមានភាពឈ្លៀសវ៉ៃក្នុងការបញ្ជាទិញវ៉ាក់សាំង និងបានមកពីអំណោយទ្វេភាគីតាមបណ្តាប្រទេសនានា ជាដើមដើម្បីនាំយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានច្រើនជាងគេជាប់លំដាប់ទី២ក្នុងតំបន់អាស៊ាន។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌព្រែកព្នៅ ក៍បានអំពាវនាវដល់លោក លោកស្រី ដែលមានកូន មានអាយុក្រោម១៨ឆ្នាំ ដល់១២ឆ្នាំ នាំមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា មិនខ្វះទេវ៉ាក់សាំងនោះ។ ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់កាការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ហើយចូលរួមអនុវត្តឲ្យបានត្រឹមត្រូវទាំងអស់គ្នានូវអានុសាសន៍សម្តេចតេជោ ៣កុំ និង៣ការពារ។

គួបញ្ជាក់ថា ម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យកមកចែកជូនតាមទីតាំងចាក់វ៉ាក់សាំងនាពេលនោះមានមណ្ឌលសុខភាពសង្កាត់សំរោង មន្ទីពេទ្យបង្អែកព្រែកព្នៅ មណ្ឌលសុខភាពសង្កាត់ពញ្ញាពន់ និងមណ្ឌលសុខភាពសង្កាត់គោករកា ទទួលបានម៉ាស់២កេសធំស្មើរនិង៤០០០ម៉ាស ទឹកសុទ្ធ១០កេស។

នាព្រឹកថ្ងៃដដែលនោះដែរ បន្ទាប់ពីសំណេះសំណាល និងត្រួតពិនិត្យការជម្រុញក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ ហើយលោកសុខ សម្បត្តិ និងក្រុមការងារបានអញ្ជើញទៅពិនិត្យមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យឈូកវ៉ា ដែលកំពង់រៀបចំនិងដំណើរការទទួលអ្នកជំងឺមកធ្វើចត្តាឡីស័ក ក្នុងពេលឆាប់ៗនេះ៕

Facebook Comments
Loading...