ពិការហើយអាយុខ្លីទៀត! ស្ត្រីពិការម្នាក់បត់ជើងធំរួច វារទៅលាងសម្អាតខ្លួននៅមាត់ស្រះតែចៃដន្យរអិលជើងលង់ទឹកស្លាប់

1
222

ខេត្តស្វាយរៀង ៖ ស្ត្រីរងគ្រោះបត់ជើងធំក្នុងផ្ទះរួច វារទៅមាត់ស្រះក្នុងគោលបំណងទៅលាងសម្អាតខ្លួន ប៉ុន្តែបានរអិលចូលក្នុងស្រះលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិនាំគ្នាជួយសង្គ្រោះលើកស្ត្រីរងគ្រោះយកមកដាក់លើគោករួចប្រឹងធ្វើចលនាជួយសង្គ្រោះ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ ១០នាទីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្រះក្បែរផ្ទះស្ថិតក្នុងភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះឌុល ខ្វិន អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ បន្ទាប់ពីរអិលធ្លាក់ចូលស្រៈអ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះលើកស្ត្រីរងគ្រោះយកមកដាក់លើគោករួចប្រឹងធ្វើចលនាជួយសង្គ្រោះដែរ ប៉ុន្តែជាអកុសលហួសពេលទៅហើយ។

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ស្ត្រីខាងលើជាមនុស្សពិការ(ខ្វិនជើង) មុនកើតហេតុគាត់បានចុកពោះក៏ទៅបត់ជើងធំក្នុងផ្ទះ ក្រោយមកគាត់ក៏វារទៅមាត់ស្រះដែលមានទឹកដើម្បីលាងសម្អាតខ្លួនក៏ស្រាប់តែរអិលធ្លាក់ទឹកស្រះបង្កការភ្ញាក់ផ្អើលតែម្ដង ហើយអ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះលើកស្ត្រីរងគ្រោះយកមកដាក់លើគោករួចប្រឹងធ្វើចលនាជួយសង្គ្រោះដែរ ប៉ុន្តែស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចពិនិត្យរួចសព ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...

1 COMMENT

Comments are closed.