បុរសម្នាក់ដែលបានជិះម៉ូតូរ៉ឺម៉កមកលោតពីលើស្ពានដើម្បីសម្លាប់ខ្លួនកាលពី៤ថ្ងៃមុន ពេលនេះឃើញសពអណ្តែតជាប់និងកំប៉្លោក

0
698

ភ្នំពេញ ៖ សពបុរសម្នាក់ដែលបានជិះម៉ូតូរ៉ឺម៉កមកលោតសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារកាលពី៤ថ្ងៃមុននោះបានអណ្តែតហើយ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច តាមដងទន្លេសាបនៅចំណុចភូមិព្រែកតាសេក ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពបុរសរូបនោះត្រូវបានគេស្គាល់ថាឈ្មោះ ងួន កក្កដា អាយុ២៩ឆ្នាំមុខកម្មករដឹកជញ្ជូន មានលំនៅនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមកសម្តីរបស់ក្រុមគ្រួសារសពបានអោយដឹងថា បុរសរូបនោះមានជំងឺសសៃប្រសាទរយះពេល២ឆ្នាំមកហើយ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ជនរងគ្រោះបានបើករ៉ឺម៉កដោយប្រាប់ថាមកទិញខោអាវក៏បាត់រហូតមកទើបដឹងថាមកលោតទឹកសម្លាប់ខ្លួន។ឮប្រជាពលរដ្ឋបានឲ្យដឹងថាសពយុវជនរូបនោះបានអណ្តែតតាំងពីយប់ថ្ងៃទី២០ខែកក្កដាតែរសាត់តាមខ្យល់និងហូរតាមទឹករលក ទើបតែចូលខាងអណ្តែតទៅមុខលែងរួចនៅថ្ងៃនេះតែម្តង។

គួរបញ្ជាក់ថាកាលពីវេលាម៉ោងប្រមាណ១៦ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១បុរសរងគ្រោះម្នាក់បានជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ ហើយបានលិច បាត់ទៅក្នុងទន្លេបន្សល់ទុកតែស្បែកជើង និងម៉ូតូរ៉ឺម៉កនៅលើស្ពានតែប៉ុណ្ណោះ។ ប៉ុន្តែនៅមុនពេលកើតហេតុគេឃើញជនរងគ្រោះរូបនោះបានជិះម៉ូតូសណ្តោយរ៉ឺម៉កពាក់ស្លាកលេខ សៀមរាប 1E-2599  ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើតពេលជិតដល់កណ្តាលស្ពានក៏បានឈប់រួចបុរសរូបនោះបានចុះពីលើម៉ូតូរួចលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនហើយលិចបាត់។ បន្ទាប់ពីលោតសម្លាប់ខ្លួនរយះពេល៤ថ្ងៃប្រជាពលរដ្ឋប្រទះឃើញសពបានអណ្តែតទឹកនិងរសាត់តាមខ្យល់នៅដល់ជិតសាលាសង្កាត់ព្រែកតាសេកចំងាយប្រមាណជាង៣គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។

បច្ចុប្បន្នសពត្រូវបាននគរបាលចាត់ចែងអូសឡើងច្រាំងដើម្បីត្រួតពីនិត្យនិងប្រគល់អោយក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...