ក្នុងខណៈនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះខណ្ឌព្រែកព្នៅមិនត្រូវឲ្យមានក្លិបកម្សាន្ត និងខារ៉ាអូខេឡើយ

0
612

ភ្នំពេញ ៖ យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០-កុម្ភៈ” នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា នាពេលបច្ចប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញមិនទាន់អនុញ្ញាតិឲ្យមានការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាព អ៊ូអរ និងការជួបជុំមនុស្សច្រើន ជាពិសេសក្លិបកម្សាន្ត និងខារ៉ាអូខេនោះឡើយ។

ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបាននូវកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព គ្រប់ពេលដែលយើងចេញក្រៅផ្ទះក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពខណ្ឌ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ស្ដីពីការរឹតបន្តឹងអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋរាជធានីភ្នំពេញ ដែលមានការចូលរួមពីគណៈអភិបាល គណៈនាយក លោកអធិការ លោកមេបញ្ជាការ លោកប្រធានការិ.ទាំង១១ លោកចៅសង្កាត់ទាំង៥ និងលោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៥ផងដែរ។

លោកសុខ សម្បត្តិ បានលើកឡើងទៀតថា មន្ត្រីសាលាខណ្ឌ និងសង្កាត់ត្រូវចុះឃ្លាំមើលរៀងរាល់យប់ បើក្លិបកម្សាន្ត និងខារ៉ាអូខេ មិនព្រមស្តាប់តាមការនែនាំនេះត្រូវចុះបិទ និងដកសិទ្ធមិនឲ្យប្រកបអាជីវកម្មតទៅឡើយ។ ចំណែកសង្កាត់ទាំង៥បើមានអ្នកជំងឺកូវីដព្យាបាលតាមផ្ទះត្រូវឡើងចំណុចទីតាំងឲ្យបានគ្រប់គ្នា ងាយស្រួលកាការពារ គ្រូពេទ្យយកថ្នាំទៅឲ្យ និងបើឈឺធ្ងន់ងាយស្រួលក្រុមគ្រូពេទ្យទៅយក ហើយក្រុមការងារយើងត្រូវមើលឲ្យមែនទែននៅផ្ទះដែលអ្នកជំងឺស្នាក់នៅក្នុងការព្យាបាល ផ្ទះខ្លះតូច មានមនុស្សស្នាក់នៅច្រើនគ្នាក៍ពិបាក ផ្ទះខ្លះទៀតធំតែអ្នកជំងឺឈឺធ្ងន់ក៍ពិបាកដែរ។

លោកបន្តថា ការងារសន្តិសុខសណ្តាប់ធ្នាប់ត្រូវរក្សាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសត្រូវបន្តពន្យល់ និងនែនាំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ រួមនឹងកែប្រែទម្លាប់នៃការ រស់នៅសម្របតាមបិរបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍វិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពី ជំងឺដ៏មហាប្រល័យនេះ៕

Facebook Comments
Loading...