សង្ស័យស្រវឹងបុរសម្នាក់បើករថយន្តទំនើប១គ្រឿងទៅបុករថយន្តដឹកសត្វគោនិងក្របីខ្ទាតទៅបុកទ្វាផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

0
92

ភ្នំពេញ ៖ សង្ស័យស្រវឹងស្រាបុរសម្នាក់បានបើករថយន្តម៉ាក FORESTER មួយគ្រឿងរួចរេចង្កូតទៅបុករថយន្តធុនធំដឹកសត្វគោ និងក្របីពីចំហៀងពេញទំហឹង បណ្តាលឲ្យខ្ទាតទៅប៉ះកង់មួយគ្រឿងនិងទ្វាផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង ២០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ៥៩៨ ជិតរង្វង់មូលកាំកូស៊ីធី  ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តៃកុងរថយន្តធុនធំម៉ាក HINO ពណ៌ក្រហម ពាក់ស្លាកលេខពោធិ៍សាត់3A-1446 បានប្រាប់ឲ្យដឹងថា មុនកើតហេតុហេតុរូបគាត់បើករថយន្តដឹកសត្វគោនិងក្របីចេញពីខេត្តបាត់ដំបង ឆ្ពុះទៅខេត្តព្រៃវែង ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបានបើករថយន្តមួយគ្រឿងម៉ាកSUBARU FORE STER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AO-7756ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកពីចំហៀងរថយន្តធុនធំពេញទំហឹង បណ្ដាលឲ្យរថយន្តធន់តូចខ្ទាតមកខាងស្ដាំដៃទៅប៉ះកង់មួយគ្រឿងដែលម្ចាស់ដាក់នៅមុខផ្ទះ និងទ្វាផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តធុនធំរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នឹងមានតំណាងភាគីទាំងសងខាងចុះមកដល់កន្លែងកើតហេតុ ដោយខាងភាគីរថយន្តធុនតូចបានចេញសំណងថ្លៃខូចខាតទៅឲ្យរថយន្តធុនធំ កង់មួយគ្រឿង និងទ្វាផ្ទះប្រជាពលរដ្ឋ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Facebook Comments
Loading...