ម៉ូតូបើកឆ្លងផ្លូវត្រូវរថយន្តបើកលឿនបុកបណ្តាលឲ្យរងរបួសធ្ងន់២នាក់

0
114

ភ្នំពេញ ៖ រថយន្តម៉ាកតាកូម៉ា បើកលឿនមិនប្រុងប្រយ័ត្នបុកម៉ូតូដែលបើកឆ្លងផ្លូវបែកជាបួនបណ្តាលឲ្យរងរបួសធ្ងន់២នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យ កាលពីវេលាម៉ោង៣និយ៤០នាទី នារសៀលថ្ងៃទី២០ ខែកុម្ភៈ ២០២១ នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ដែលរងរបួស ក្នុងហេតុការណ៍នេះទី១ឈ្មោះសុខ រី ភេទស្រី អាយុ១៧ឆ្នាំ និងទី២ឈ្មោះសុខ ហួរ ភេទស្រី អាយុ១៦ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បើកម៉ូតូម៉ាកហុងដា សេរីឆ្នាំ២០១៣ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1K5220។ ដោយឡែករថយន្តបង្កម៉ាកតាកូមា ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BH3970 បើកបរដោយបុរសម្នាក់ឈ្មោះហេង ប៊ុនថន ភេទប្រុសអាយុ៤០ឆ្នាំ មានទីលំនៅភូមិកាងូវ សង្កាត់និរោថ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះម៉ាកហុងដា បញ្ជិះឌុបគា្ន២នាក់ ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវលំ។ លុះមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែឃើញរថយន្តម៉ាកតាកូម៉ា មួយគ្រឿងបើកម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើតបានបុកម៉ូតូដែលឆ្លងផ្លូវជិតផុតទៅហើយ ចំចំហៀងខាងមុខរថយន្តខាងឆ្វេង បណ្តាលឱ្យជនរងគ្រោះទាំង២នាក់រងរបួសជាទម្ងន់តែម្តង រីឯម៉ូតូខូចខាតស្រាល ចំណែករថយន្តបង្កកំពិតកាងខាងមុខបន្តិចប៉ុណ្ណោះ។

ក្រោយកើតហេតុម្ចាស់រថយន្តបង្កមិនទៅណាទេ គាត់រងចាំមេប៉ុស្តិ៍សំរោងមកនិយាយគ្នាទើបគាត់ទៅ ចំណែកជនរងគ្រោះទាំង២នាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ រីឯរថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ូលិសមកមកទុកនៅប៉ុស្ត៍សំរោង មន្ត្រីជំនាញមកទើបយកទៅ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រងចាំទទួលការដោះស្រាយតាមផ្លូវច្បាប់៕

Facebook Comments
Loading...