សូមបងប្អូនប្រុងប្រយ័ត្នភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនានេះ

0
1028

ភ្នំពេញ ៖ សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២ ស្តីពី ស្ថានភាពធាតុអាកាស។ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, ក្នុងរយ:ពេលមួយសប្តាហ៍ខាងមុខប្រទេសកម្ពុជាយើងនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបន ប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ ទន្ទឹមនោះផ្នែកមួយចំនួននៃបណ្តាខេត្តភាគ ខាងក្រោមអាចមានភ្លៀងធ្លាក់ច្រើន ។ ២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ៣-តំបន់មាត់សមុទ្រ ៖សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕

Facebook Comments
Loading...