អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅប្រទេសឥណ្ឌា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរកឃើញវីរុសកូវីដ-១៩ នៅក្នុងទឹកទន្លេ

0
1041

បរទេស ៖ វាពិតជាធ្វើឲ្យអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅប្រទេសឥណ្ឌា ដែលពេលថ្មីៗនេះបានលេចចេញវត្តមាននៃវីរុសកូវីដ-១៩ ដែលត្រូវបានគេរកឃើញនៅក្នុងទឹកទន្លេ Bharalu ដែលហូរឆ្លងកាត់ទីក្រុង Guwahati នៃរដ្ឋ Assam និងវីរុសដ៏សាហាវមួយនេះ ក៏ត្រូវបានគេរកឃើញនៅក្នុងទន្លេ Sarbar​mati នៃរដ្ឋ Gujarat និងប្រភពទឹកផ្សេងទៀតផងដែរ។

យោងតាមរបាយការណ៍បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវលេចធ្លោចំនួន៨នៅក្នុងប្រទេស រួមទាំងវិទ្យាស្ថាន IIT Gandhinagar ផងដែរ បានធ្វើការសិក្សាលើគំរូទឹក ដែលប្រមូលបានពីប្រភពទឹកផ្សេងៗរួមទាំងពីទន្លេ Bharalu ផងដែរ។ ពួកគេបានរកឃើញវត្តមាននៃវីរុសដ៏សាហាវនេះ អំឡុងការធ្វើតេស្តរបស់ពួកគេ។

សាស្រ្តាចារ្យ Manish Kumar នៃនាយកដ្ឋានវិទ្យាសាស្ត្រផែនដីក្នុងវិទ្យាស្ថាន IIT Gandhinagar បានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេបានប្រមូលនិងធ្វើតេស្តគំរូទឹកពីទន្លេផ្សេងៗ និងប្រភពទឹកធម្មជាតិផ្សេងទៀត។ ពួកគេភ្ញាក់ផ្អើលខ្លាំងណាស់ ពេលរកឃើញវីរុសនេះ។

យោងតាមអ្នកជំនាញបានឲ្យដឹងថា ការពិសោធន៍ស្រដៀងគ្នានេះ គួរតែត្រូវបានអនុវត្តនៅទូទាំងប្រទេស។ ពួកគេបានអះអាងថា វីរុសនេះអាចរស់រានបាននៅក្នុងផ្លូវទឹកធម្មជាតិ ក្នុងរយៈពេលមិនមានកំណត់៕

Facebook Comments
Loading...