អាជ្ញាធរខេត្តកំពង់ស្ពឺទុកពេលមួយសប្ដាហ៍ឲ្យម្ចាស់ស្លាកផ្សព្វផ្សាយស្រាបៀរទាំងអស់រុះរើចេញ​ពីទឹកដីខេត្តកំពង់ស្ពឺ

0
965

កំពង់ស្ពឺ បន្ទាប់ពីមានការតម្លើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ ជាច្រើននភតាមបណ្តោយចិញ្ចើមផ្លូវសាធារណៈនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលបានធ្វើឲ្យបាត់បង់នូវសោភ័ណ្ឌភាព សេចក្តីថ្លៃថ្នូ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្តកំពង់ស្ពឺ បានជូនដំណឹងនិងទុកពេលឱ្យម្ចាស់អាជីវកម្ម១សប្ដាហ៍ ដើម្បីរុះរើឱ្យអស់ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀទាំងនៅមុខភោជនីយដ្ឋាន និងនៅតាមផ្លូវសាធារណៈចេញឲ្យអស់។

អាជ្ញាធរខេត្តកំពង់ស្ពឺព្រមានថាក្នុងករណីផុតកាលបរិច្ឆេទ កំណត់ គ្រប់ម្ចាស់អាជីវកម្ម គ្រប់ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ដែលមិនទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់និតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយរាល់បន្ទុកចំណាយ និងរាល់ការខូចខាត គ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ ចេញផ្សាយថ្ងៃទី២៤ ឧសភានេះបានអោយដឹងថា អាជ្ញាធរបាន ទុកពេលឱ្យម្ចាស់អាជីវកម្ម ១សប្ដាហ៍ ដើម្បីរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ឱ្យអស់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕

Facebook Comments
Loading...