បន្ទាប់ពីរកឃើញមានព្រះសង្ឃ និងសិស្សនិស្សិតមួយចំនួនមានវិជ្ជាមនកូវីដ១៩ អាជ្ញាធរបានចុះបាញ់ថ្នាំសម្លាប់មេរោគឆ្លងនៅក្នុងវត្តសារាវ័នតោជោ

0
654

ភ្នំពេញ ៖ បន្ទាប់ពីរកឃើញថាមានព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់និងស្នាក់នៅកុដិមួយនៃ វត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញមាន វិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្តនាំយកទៅព្យាបាលមក អាជ្ញាធរខណ្ឌដូនពេញសូមអំពាវនាវដល់ពុកម៉ែបងប្អូន ដែលបានចេញចូល ឬមានទំនាក់ទំនងនឹងព្រះសង្ឃ និងសិស្សនិស្សិតនៅវត្តសារាវ័នតេជោ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងតាមដានសុខភាពរយៈពេល១៤ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ផ្ទាល់ឬប្រយោល។

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះអាជ្ញាធរខណ្ឌដូនពេញបានសហការជាមន្ត្រីជំនាញចុះបាញ់ថ្នាំដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្លាប់នឹងមេរោគឆ្លង នៅក្នុងបរិវេណវត្តសារាវ័នតេជោ ស្ថិតនៅផ្លូវលេខ១៧៨ ភូមិ៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយការចុះយកសំណាកព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងអ្នកវិជ្ជមានដែលជានិស្សិតពេទ្យ និងជាងភ្លើងស្នាក់នៅក្នុងវត្ត ។

ជាមួយគ្នានោះដែរអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានអំពាវនាវដល់ ប្រជាពលរដ្ឋ  ព្រះសង្ឃ សិស្សនិស្សិត ដែដែលបានទៅប្រាស្រ័យទាក់វត្តសារាវ័នតេជោ  (ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ កុដិលេខ ២៥) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ (COVID-19)ដែលមានទីតាំងនៅ៖វិទ្យាល័យ បាក់ទូក (ខណ្ឌ ៧មករា) វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ  (ខណ្ឌ មានជ័យ)ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ)ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ)សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ)៕

Facebook Comments
Loading...