កំពង់ឆ្នាំង ៖ មនុស្សប្រុសស្រី៦នាក់ ក្នុងនោះស្រ្តីមានផ្ទៃពោះម្នាក់បានស្លាប់ក្នុងភ្នួកភ្លើង នៃករណីអគ្គិភ័យមួយដែលបង្ករឡើង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១ នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ កូនម្នាក់បានអុជទៀនក្នុងផ្ទះ បណ្តាលឲ្យរលំទៅលើពូកក៍បណ្តាលឲ្យឆេះសន្ធោសន្ធៅតែម្តង ដោយសារផ្ទះនេះជាផ្ទះលក់ខោអាវជជុះ ក៍បណ្តាលឲ្យឆេះរាលដាលយ៉ាងលឿនតែម្តង ហើយកូនដែលនៅលើជាន់ឡៅតឿមិនអាចចេញមករួចក៍បណ្តាលឲ្យស្លាប់ជាមួយនិងម្តាយដែលមាផ្ទៃពោះ ក្នុងភ្នក់ភ្លើងតែម្តង។ ក្នុងឧប្បត្តិហេតុឆេះផ្ទះនេះគឺមានតែបុរសឈ្មោះនន់ សារ៉េ ទេដែលគេចផុតរត់ចេញបានពីក្នុផ្ទះដែលភ្លើងកំពុងឆេះនេះ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បណ្តាលឲ្យឆេះផ្ទះមួយខ្នង ទំហំ៧គុណនឹង១២ម៉ែត្រសង់ពីដែកប្រក់ស័ង្គសី ជារបស់ម្ចាស់ឈ្មោះនន់ សារ៉េ។ ក្នុងហេតុការណ៍អគ្គិភ័យបានបណ្តាលឲ្យមនុស្ស៦នាក់ ដែលជាប្រពន្ធនិងកូន បានស្លាប់នៅក្នុងផ្ទះ។
តាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ចបានសន្និដ្ឋានថា ករណីអគ្គិភ័យនេះគឺបណ្តាលមកពីការអុជទៀនរលំលើកពូក ក្នុងពេលកើតហេតុ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបរិបូរណ៏បានចេញរថយន្តពន្លត់អគ្គិភ័យបានចុះទៅជួយអន្តរាគមន៍ផងដែរ ដោយបាញ់ពន្លត់ទឹកអស់៣រថយន្ត។
នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត រកមូលហេតុពិត នៃការបង្កឲ្យមានករណីអគ្គិភ័យនេះកើតឡើង៕