ប្រាក់១លាន៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគជូនកាកបាទក្រហម ដែលជាចំនួនច្រើនជាងគេក្នុងឆ្នាំនេះ

0
793

ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨ ដែលចំនួននេះ ឃើញថា ច្រើនជាងសប្បុរសជនផ្សេងៗដែលបានចូលរួមបរិច្ចាគទៅទៀត។

អមជាមួយនឹងការបរិច្ចាគនេះ អ្នកឧកញ៉ា ឡេង ណាវ៉ត្រា បានថ្លែងថា៖ «ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន មួយលានបួនសែនដុល្លារ និងសូមឧទ្ទិសផលបុណ្យនេះ ទៅអោយអ្នកម្ដាយរបស់ខ្ញុំដែលបានចែកឋានទៅ។ គ្រួសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែ»។ អ្នកឧកញ៉ាបានថ្លែងបន្តថា ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូចត់ រកតែអង្ករហូបមិនបាន ពេលលំបាកអត់អង្ករម៉ែអង្គុយតែហូរទឹកភ្នែក ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេម៉ែតែងសុំគេអោយខ្ញុំប៉ៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃ បងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំប៉ៅ ។ តែគួអោយស្ដាយពេលកូនធូរធាម៉ែមិនអាចនៅជាមួយកូន។ លោកបានពោលពាក្យដ៏មានអត្ថន័យចាក់ដោតថា1.ម៉ែបង្រៀនអោយស្រលាញ់បងប្អូន 2.ម៉ែបង្រៀនអោយចេះតស៊ូ 3.ម៉ែបង្រៀនខ្ញុំអោយចេះរិះថាំ 4.ម៉ែបង្រៀនអោយធ្វើអំពើល្អ។

លោកបានបញ្ជាក់ថា ម្ដាយខ្ញុំជាមនុស្សម្នាក់ដែលបាក់ស្បាតនៅក្នុងភ្លើងសង្រ្គាម បងប្អូនគាត់គេសម្លាប់នៅសម័យប៉ុលពត អស់ខ្លះ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់គ្រាន់តែឃើញផ្កាយដុះកន្ទុយក៏គាត់ភ័យដែរ ។ ចំណែកខ្ញុំវិញជីវិតគឺសេសសល់ពីភាពក្រីក្រ ខ្ញុំបិះបាត់បង់ជីវិតប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយបើសិនខ្ញុំមានលទ្ធភាព។ខ្ញុំធ្លាប់វេទនាហើយ ខ្ញុំធ្លាប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាមតែខ្ញុំបានធ្វើសង្រ្គាមជាមួយនិងក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត៣០ឆ្នាំ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ មហាជនបានពិនិត្យឃើញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគជួយជាតិជិត១០លានដុល្លារមកហើយ ក្នុងការជួយដល់សង្គមជាតិ ដែលចំនួននេះ គឺជាចំនួនដែលច្រើនជាងគេ ក្នុងចំណោមសប្បុរសជនទាំងអស់។ ទី១/ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគ១លាន ដុល្លារ តាមរយៈ ឯកឧត្ដម សេង ទៀង ជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំង វ៉ាក់សាំងកូវីដ19 ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ ទី/ ២ ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១  អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគជូនសម្ដេចតេជោ ហ៊ុន សែន ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ19 ចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ។

ទី៣/ ថ្ងៃ២៥  ខែមីនា ឆ្នាំ ២០២១  អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគ ២០ម៉ឺនដុល្លារថែមទៀត ជូន  ទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពអាវសរដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩។ ទី៤/ ថ្ងៃ២៧  ខែមីនា ឆ្នាំ ២០២១  អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន3.5 លានដុល្លា តាមរយ:សម្ដេចតេជោដើម្បីទិញមន្ទីរពេទ្យ នគរទេព សម្រាប់ព្យាបាលបងប្អូនអ្នកកើតជំងឺកូវីត19 ទី៥/ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨៕

Facebook Comments
Loading...