ក្រុមហ៊ុន ឌីហ្វ័រនីឈ័រ ផ្តល់អំណោយដើម្បីចូលរួមការពាទប់ស្កាត់កូវីដ១៩ ក្នុងមូលដ្ឋានខ័ណ្ឌព្រែកព្នៅ

0
709

ភ្នំពេញ ៖ ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងតែមមាញឹកចាត់នូវវិធានការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជានោះក្រុមហ៊ុន ឌីហ្វ័រនីឈ័របានចូលរួមជួយឧបត្ថម្ភអំណោយសម្ភារៈការពាទប់ស្កាត់កូវីដ១៩ និងគ្រឿងឧបភោគបរិភោគដល់សាលាខ័ណ្ឌព្រែកព្នៅនិងទីតាំងធ្វើចត្តាឡិស័កខណៈកំពុងមានតម្រូវការចាំបាច់នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅបានថ្លែងនូវអំណរអរគុណដ៍ជ្រាលជ្រៅបំផុតដែលសប្បុរសជនក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលលោកឧកញ៉ា អ៊ឹងលីហេង និងលោកជំទាវ តាំងហ្គិចលៀងជាអគ្គនាយកដែលបានជួយឧបត្ថម្ភអំណោយសប្បុរសធម៏ដល់សាលាខ័ណ្ឌព្រែកព្នៅនិងទីតាំងធ្វើចត្តាឡិស័កខណៈកំពុងមានតម្រូវការចាំបាច់នោះ។

លោកអភិបាលខ័ណ្ឌបានថ្លែងបន្តថា នេះជាការលះបង់ខ្ពស់របស់ក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីក្នុងសកម្មភាពប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជានោះតែម្ដង។ ទន្ទឹមនិងនោះលោកសុខ សម្បត្តិ បានសំនូមពរដល់សប្បុរសជននានាមេត្តាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវនោះឲ្យកាន់តែផុលផុសថែមទៀត។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍សួន ស៊ុន្ធរ៉ា តំណាងសប្បុរសជនដែលមានលោកឧកញ៉ា អ៊ឹងលីហេង និងលោកជំទាវ តាំងហ្គិចលៀងជាអគ្គនាយកក្រុមហ៊ុន ឌីហ្វ័រនីឈ័របានថ្លែងថា ក្រុមហ៊ុនឌីហ្វ័រនីឈ័រ រីករាយបំផុតដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជាហើយក្រុមហ៊ុននឹងបន្តជួយដល់សាលាខ័ណ្ឌបន្ថែមទៀតបើមានតម្រូវការនោះ។

អំណោយដែលបានឧបត្ថម្ភជូនដល់សាលាព្រែកព្នៅនាពេលនោះរួមមាន៖ សប្បុរសជនទី១ លោកឧកញ៉ាអ៊ឹង លីហេង និងលោកជំទាវតាំងហ្គិចលៀងអគ្គនាយកក្រុមហ៊ុន ឌីហ្វ័រនីឈ័រ ឧបត្ថម្ភ ទឹកសុទ្ធ១០០ កេះ» កង្ហា៦០គ្រឿង» ម៉ាស់ ៤ស្រទាប់ ៥កេះ» ម៉ាស់ សំរាប់ពេទ្រ១ កេះ » សាច់ជ្រូកផាត់ចំនួន ៣កេះ » អាកុល៣កាន។ សប្បុរសជនទី២ ម្ចាស់ហាងFamous salon ឧបត្ថម្ភ» ម៉ាស៥ កេះ » ទឹកសុទ្ធ ១០០ កេះ » ម៉ាស ពេទ្យ២ កេះ » មីសៀម ៦0កេះតូច។ សប្បុរសជនទី៣ លោកMeng cheang ឧបត្ថម្ភទឹកសុទ្ធចំនួន៥០កេះ។ សរុបមកអំណោយរបស់សប្បុរសជនទាំង៣ ដែលបានជួយឧបត្ថម្ភដល់សាលាខ័ណ្ឌព្រែកព្នៅ រួមមានទឹកសុទ្ធ២៥០កេះ មី១០កេះធំ កង្ហា៦០គ្រឿង សាច់ជ្រូកផាត់៣កេះ ម៉ាស់ ៤ស្រទាប់ ១០កេះ ម៉ាស់ សំរាប់គ្រូពេទ្រ៣កេះ អាកុល៣កាន៕

Facebook Comments
Loading...