ជនជាតិចិន៦នាក់ដើរតាមមាត់អូរមិនដឹងពីគោលដៅ ត្រូវបានសមត្ថកិច្ចស្រុកបរសេដ្ឋនាំយកទៅធ្វើចត្តាឡីស័ក

0
689

កំពង់ស្ពឺ ជនជាតិចិនចំនួន៦នាក់ ដែលលួចដើរក្នុងអូរត្រង់ នព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺត្រូវបានរដ្ឋបាលស្រុកបរសេដ្ឋនាំខ្លួនយកមកអធិការដ្ឋានស្រុក ដើម្បីបានបញ្ជូនទៅធ្វើចត្តាឡីស័ក។

មន្ទីរសុខាភិបាល បាននឹងកំពុងទៅយកសំណាករួច នាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ។ ក្នុងករណីនេះផងដែរលោកអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើដែលនាំអោយអន្តរាយដល់សង្គមជាតិ។

សូមបងប្អូនកុំភ្លេចអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានដាក់ចេញនូវវិធានការដើម្បីបង្ការ និងទប់ស្កាត់នៃការឆ្លងរីករាលដាលនូវជំងឺខូវីដ-19 គឺ៣ការពារ និង៣កុំ៕

Facebook Comments
Loading...