តៃកុងរថយន្តដឹកខ្សាច់មួយគ្រឿងសង្ស័យស្រវឹងបើកឡើងសួនផ្លូវវិថីចោមចៅ និងបុកបង្គោលប៉ាណូរងការខូចចាតយ៉ាងដំណំ 

0
567

ភ្នំពេញ ៖ តៃកុងរថយន្តដឹកខ្សាច់មួយគ្រឿងសង្ស័យស្រវឹងបើក្នុងល្បឿនលឿន ពេលដល់ផ្លូវបំបែកជាបីហើយមិនបង្អង់ល្បឿនក៏ជ្រុលឡើងលើសួនផ្លូវនិងបុកបាក់បង្គោលប៉ាណូមួយដើមរងការខូចខាតយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយវិថីចោមចៅ  កែងផ្លូវសេះសរ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តបង្កម៉ាក  DONGFENG ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 0937 ធ្វើដំណើរតាមបណ្ដោយផ្លូវវិថីចោមចៅរ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតឡើងសួនចែកទ្រូងផ្លូវរងការខូចខាតកាន់តែខ្លាំង តែមិនបង្កឲ្យមនុស្សរងរបួសនោះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕

 

Facebook Comments
Loading...