បន្ទាប់ពីបានចូលលេងជាញឹកញ៉ាប់ Gareth Bale ​​ថា​ខ្លួន​ជិត​លេង​បាន​ល្អដូចមុន​វិញ​ហើយ

0
977

កីឡាបរទេស ៖ ក្រោយ​ពី​ទទួល​បាន​ឱកាស​លេង​ទៀងទាត់​ឡើង​វិញ​ ហើយរកបានគ្រប់បាលជាបន្តបន្ទាប់មកខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​បញ្ជាក់​ថា​ខ្លួន​ជិត​លេង​បាន​ល្អ ​ដល់​កម្រិត​ដែល​ខ្លួន​ចង់​បាន​វិញ​ហើយ ​ដផយត្រូវការ​ពេល​វេលា ដើម្បី​ពង្រឹង​ទាំង​កាយ​សម្បទា ​និង​ទំនុក​ចិត្ត​ក្នុង​នាម​ជា​អ្នក​លេង​នៅ​តំបន់​ប្រយុទ្ធ​ម្នាក់របស់ក្លិបTottenham Hotspur។

​ខ្សែប្រយុត្តខ្ចីជើងពីក្លិប Real Madrid កីឡាករBale ​មាន​ឱកាស​បាន​លេង​ជម្រើស​ដំបូង​ឱ្យ​ក្រុម Spurs ​ទល់​ក្រុម Burnley ​ហើយអាច​ជួយ​ក្រុម​ឈ្នះ​ក្នុង​លទ្ធផល ​៤-០។ ​ដោយ​ក្នុង​ចំណោម​៤​គ្រាប់​នេះ ​កីឡាករ​ជម្រើស​ជាតិ​វែល​រក​បាន​២​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១​គ្រាប់​ផង​ដែរ។​

​ក្រោយ​ពី​ទទួល​បាន​ឱកាស​លេង​ច្រើន ​និង​រក​គ្រាប់​បាល់​បាន​ញឹកញាប់​នេះ​ហើយ ​ទើប​សាមី​ខ្លួន​ថា​បច្ចុប្បន្ន​រូបគេ​ចាប់​ផ្ដើម​លេង​ល្អ​ឡើង​វិញ​ហើយ។ កាលពីពេលថ្មីៗកន្លងមកនេះកីឡាករGareth Bale ​បាន​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​ឱ្យក្រុម Spurs​។ ​ខ្ញុំ​ចាប់​ផ្ដើម​លេង​បាន​ល្អ​ឡើង​វិញហើយ ​ហើយ​វា​ជិត​ដល់​កម្រិត​មួយ​ដែល​ខ្ញុំ​ចង់​បានដូចកាលមុនវិញ​ហើយ គ្រាន់តែវា​ត្រូវការ​ពេល​វេលាបន្តិចទៀតប៉ុណ្ណោះ ដើម្បី​ពង្រឹង​ទាំង​កាយ​សម្បទា ​និង​ទំនុក​ចិត្ត​ក្នុង​នាម​ជា​អ្នក​លេង​នៅ​តំបន់​ប្រយុទ្ធ​ម្នាក់ក្លិបTottenham Hotspur”៕

Facebook Comments
Loading...