រដ្ឋបាលខណ្ឌព្រែកព្នៅ ប្រគលម៉ាសដល់រដ្ឋបាលសង្កាត់ទាំង៥ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

0
976

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រគល់នូវម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់អធិកានគបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌរដ្ឋបាលសង្កាត់ទាំង៥ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ (Covid19) ជាពិសេសចែកជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅសហគមន៍ក្រីក្រ ក្រោមអធិបតីភាព លោកសុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹ​ក្សា​ខណ្ឌ និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

នាឱកាសនោះដែរ លោកសុខ សម្បត្តិ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល ក្នុងរដ្ឋបាលសង្កាត់ទាំង៥ ទទួលបានម៉ាស់ក្រណាត់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្មើរៗគ្នា។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌព្រែកព្នៅ ក៍បានអំពាវនាវដល់លោក លោកស្រី ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៥ ចូលរួមចែកម៉ាស់ ដល់ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល តាមសង្កាត់រៀងៗខ្លួន និងបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ហើយចូលរួមអនុវត្តឲ្យបានត្រឹមត្រូវទាំងអស់គ្នានូវអានុសាសន៍សម្តេចតេជោ ៣កុំកុំចូលកន្លែងបិតជិត កុំនៅកន្លែងទីប្រជុំជន(មនុស្សច្រើន) កុំចាប់ដៃគ្នា និង៣ការពារ ត្រូវពាក់ម៉ាស ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រទោះងទៅ។

គួបញ្ជាក់ថា ម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យកមកចែកជូននាពេលនេះមានអធិកានគបាលខណ្ឌចំនួន២០០០ម៉ាស កងរាជអាវុធហត្ថខណ្ឌចំនួន២០០០ម៉ាស សង្កាត់ទាំង៥ទទួលបានក្នុង១សង្កាត់២០០០ម៉ាស់​ សហគមន៍ទទួលបាន១០០០ម៉ាស ការិយាល័យទាំង១១ក្នុង១ការិយាល័យទទួលបាន១០០ម៉ាសផងដែរ៕

Facebook Comments
Loading...