បងប្អូនប្រជាពលរដ្ឋត្រូវការពារខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ និងការបង្កាជម្ងឺកូវីដ-១៩

0
838

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋត្រូវតែមានការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមានការប្រុងប្រយ័ត្ន ដោយត្រូវពាក់ម៉ាស លាងដៃនិងអាកុល ជែល និងសាប៊ូ ឲ្យបានញឹកញ៉ាប់ និងរក្សាគម្លៀតយ៉ាងតិចមួយម៉ែត្រកន្លះ គ្រប់ពេលដែលចេញក្រៅផ្អះដើម្បីការពារខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ និងការបង្កាជម្ងឺកូវីដ-១៩។

ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ ប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង ក្នុងការចុះចែកម៉ាស និងថ្នាំបំបាត់រមាស់ជូនប្រជាពលរដ្ឋក្រ១ និងក្រ២ចំនួន១៥២នាក់ ស្ថិតក្នុងភូមិត្រពាងថ្លាន់ សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។ លោកបន្តថា ម៉ាសក្រណាត់ ដែលបានចែកជូននាពេលនេះ អាចបោកទឹកយកមកប្រើប្រាស់បានច្រើនដងដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបញ្ចេញចំនួន២លានម៉ាស ពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០ ដោយប្រគល់ឲ្យក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញ ធ្វើការចាត់ចែងចែកជូនឲ្យដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ក្រីក្រ នៅរាជធានីភ្នំពេញតែម្ដង។

ក្នុងនោះផងដែរ លោកប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវជាប្រចាំ ហើយបើមានការសង្ស័យត្រូវទាក់ទងទៅក្រសួងសុខាភិបាលភ្លាម៕

Facebook Comments
Loading...