មាន​ពេល​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ប៉ុណ្ណោះ បើក្លិបFC Barcel​ona ​មិនយកលែងមានឱកាសហើយ

0
4450

កីឡាបរទេស ៖ បន្ទាប់ពីក្រុម FC Barcelona ​ចង់​បានខ្សែប្រយុទ្ធរបស់ខ្លួន លោក​ Jean-Michel Aulas ​ប្រធាន​ក្លឹប Lyon ​បាន​បញ្ជាក់​ថា​ក្រុម FC Barcelona ​មាន​ពេល​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ប៉ុណ្ណោះ ​ក្នុង​ការ​ដេញ​ថ្លៃ​យក Mem​p​his Depay បើមិនអាចទេ​កីឡាករ​នឹង​មិន​អាច​ចាកចេញឡើយ​។

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហុល្លង់​គឺ​ជា​កីឡាករ​ម្នាក់​ដែល​ក្រុម FC Barcelona ​ចង់​បាន ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ronald Koeman ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ។ តែ​រហូត​មក​ដល់​ពេល​នេះ ​ការ​ចរចា​ណា​មួយ​នៅ​មិន​ទាន់​សម្រេច​បាន​នៅ​ឡើយ​ទេ ខណៈ​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​វិញ​នឹង​បិទ​នៅ​ត្រឹម​ថ្ងៃ​ទី​៥​ខែ​តុលា​ឆ្នាំ​២០២០​នេះ​ហើយ។ ​ចំពោះ​រឿង​ទិញ Depay ​នេះ​ដែរ ​លោក​ Jean-Michel Aulas ​ប្រធាន​ក្លឹប Lyon ​បាន​និយាយ​ថា​៖ “ត្រឹម​ថ្ងៃ​សុក្រ​នេះ ​កីឡាករ​នឹង​មិន​អាច​ចាកចេញឡើយ៕

 

Facebook Comments
Loading...