លោកសុខ សម្បត្តិ ដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ ជួសជុលផ្លូវសំបុកមាន់ ក្នុងភូមិធំជើង និងភូមិធំត្បូង

0
5260

ភ្នំពេញ ៖ លោកសុខ​ សម្បត្តិ​ អភិបាល​នៃគណ:អភិបាលខណ្ឌព្រែកព្នៅ​ បានដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ពញាពន់ ចុះជួសជុលផ្លូវសំបុកមាន់ ដោយកៀរកិនបង្ហាប់ សំបុកមាន់ទំហំ៤៥ម៉ែតក្រឡា និងកាយចង្អូរចិញ្ចើមផ្លូវ កុំអោយដក់ទឹក នាព្រឹក​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវ១៥១ ក្នុងភូមិធំជើង និងភូមិធំត្បូង ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងការជួសជុលផ្លូវសំបុកមាន់នេះ លោកសុខ សម្បត្តិ បានប្រាប់ឲ្យដឹងថា ផ្លូវ១៥១ក្នុងភូមិធំជើង និងភូមិធំត្បូង ពេលភ្លៀងម្តងៗមានទឹកដក់យូថ្ងៃបណ្តាលឲ្យខូចផ្លូវ ម្យាងបណ្តាលមកពីប្រជាពលរដ្ឋចាក់ដីខ្ពស់ជាងផ្លូវ ហើយបិទផ្លូវទឹកហូចូលប៊ីហ្គាទើបទឹកដក់លើផ្លូវយូដូចនេះ។

លោកបន្តថាក្រោយជួសជុលផ្លូវសំបុកមាន់ ដោយកៀរកិនបង្ហាប់ សំបុកមាន់ទំហំ៤៥ម៉ែតក្រឡា និងកាយចង្អូរចិញ្ចើមផ្លូវ កុំអោយដក់ទឹកហើយ និងមិនមានដកទឹកដូចមុនទៀតទេនោះ ផ្លូវគឺមិនខូចខាត់ដូចមុនទៀតដែរ។

លោកបញ្ជាក់ថា ផ្លូវលេខ១៥១​នេះ​មាន​សារៈសំខាន់ណាស់ ពីព្រោះប្រជាពលរដ្ឋដែលរស់នៅតាមតំបន់​មួយចំនួនក្នុងខណ្ឌ​ព្រែក​ព្នៅ​ ក៍ដូចជាមកពីបណ្តាខណ្ឌដទៃទៀតក្នុងរាជធានីភ្នំពេញ តែងតែឆ្លង​កាត់ដឹកកសិផល​ទៅ​មកតាមផ្លូវនេះជានិច្ច។ ម៉្យាងវិញទៀតផ្លូវលេខ១៥១នេះតែងតែមានក្រុមអ្នកទេសចរណ៍​បរ​ទេស ភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់ទៅលេងនៅរមណីយដ្ឋាននានា មានភ្នំរាប និងរមណី​ដ្ឋាន​ភ្នំប្រសិទ្ធិផងដែរ។

​ប្រជាពលរដ្ឋរ ដែលមានទីលំនៅអមសងខាងផ្លូវ១៥១ក្នុងភូមិធំជើង និងភូមិធំត្បូង មាន​​សេក្តី​ត្រេកអរជាខ្លាំង ដែលអាជ្ញាធរខណ្ឌព្រែកព្នៅ ធ្វើការជួសជុលលប់ជង្ហុក និងក្រលុកសំបុក​មាន់​​​ផ្លូវ១៥១នេះ​ឡើង​វិញ ដែលផ្លូវនេះ​បានជួយសម្រួល​ដល់ការ​ធ្វើ​ដំណើរ និងធ្វើការងារ ប្រកបរបររបស់ពួកគាត់បានយ៉ាងច្រើន៕

Facebook Comments
Loading...