ជនសង្ស័យសម្លាប់ក្មេងស្រីហើយរំលោភសាកសព ត្រូវបានបញ្ជូនមកតុលាការ

0
3408

ភ្នំពេញ ៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យដែលបានចាក់កសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ ហើយរំលោភសាកសព មកដល់តុលាការហើយនារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីប្រគល់អោយអយ្យការអមតុលាការចាត់ការតាមច្បាប់។

ជនដៃដល់ចិត្តឃោឃៅនេះឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ ពឹង ស្រីពេជ្រ ភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធ៍សែនជ័យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលយុត្តិធ័មដែលបញ្ជូនមកតុលាការ បានសន្មត់អំពើល្មើសរបស់ជនដៃដល់ ជាករណីឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងរំលោភសេពសន្ទវៈក្រោយឃាតកម្ម។ ពាក់ព័ន្ធនិងអំពើឃោរឃៅខាងលើនេះ ជនដៃដល់បានសារភាពថា ខ្លួនបានមកជួលបន្ទប់លេខ២១ ជាន់ទី១ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ដើម្បីស្នាក់នៅចាប់តាំងពីថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២០ ហើយខ្លួនបានឃើញជនរងគ្រោះ ៣ទៅ៤ដងមកហើយ ប៉ុន្តែមិនច្បាស់ថាជនរងគ្រោះស្នាក់នៅបន្ទប់ណាមួយទេ។ លុះដល់ថ្ងៃទី០១កញ្ញា ឆ្នាំ២០២០ ខ្លួនបានទិញស្រាមកផឹកលាយជាមួយស្ទីង តែម្នាក់ឯងនៅក្នុងបន្ទប់។ លុះដល់ម៉ោង១៤ និង៤០នាទីរសៀល ពេលមេឃកំពង់ភ្លៀងខ្លាំង ខ្លួនបានចុះមកក្រោមរកទិញអីស៊ី ក៏បានដើរកាត់មុខបន្ទប់ជនរងគ្រោះពឹង ស្រីពេជ្រ ដោយឃើញទ្វារចំហរ ហើយជនរងគ្រោះអង្គុយចុចទូរស័ព្ទម្នាក់ឯង។ ឃើញឱកាសល្អដូច្នេះ ខ្លួនក៏បានស្ទុះចូលក្នុងបន្ទប់ជនរងគ្រោះចាក់គន្លឹសទ្វារហើយធ្វើសកម្មភាពចាប់អោបថើបជនរងគ្រោះពីក្រោយ។ ចំណែកជនរងគ្រោះបានរើបំរះនិងស្រែក ហើយឃ្លួនក៏បានគម្រាមថា «បងចង់បានតែខ្លួនអូនទេពេលបងបានហើយ បងនឹងត្រឡប់ទៅវិញ តែបើហ៊ានស្រែកបងនឹងសម្លាប់អូនចោលតែម្ដង»។ ពេលនោះជនរងគ្រោះនៅតែរើបំរៈនិងស្រែកអោយគេជួយទើបខ្លួនយកដៃខ្ទប់មាត់និងច្របាច់កសង្កត់អោយជនរងគ្រោះដេកផ្កាប់លើឥដ្ឋ រួចយកដំបងឆក់ខ្នង តែជនរងគ្រោះនៅតែរើដដែល ទើបខ្លួនយកកូនកាំបិទចិត្តបន្លែដងលឿងនៅលើតុក្បែរនោះចាក់កពីចម្ហៀងខាងឆ្វេង២កាំបិទ រួចអាផ្ដាច់បំពង់កតែម្ដង។ ក្រោយពីជនរងគ្រោះស្លាប់ហើយ ទើបខ្លួនសម្រាតសពហើយរំលោភសេពសន្ថវៈតែម្ដង។ ពេលរំលោភហើយខ្លួនក៏បានយកទូរស័ព្ទជនរងគ្រោះនិងដំបងឆក់ឡើងមកបន្ទប់ជួលខ្លួនវិញ ហើយប្រាប់ប្អូនធ័មថា ខ្លួនមានការប្រញាប់ទៅកំពង់សោម។ បន្ទាប់មកខ្លួនក៏បានចេញមករកផាស់អាប់ជិៈទៅបូរីឡេងណាវ៉ាត់ត្រា ប៉ុន្តែអ្នករត់ផាស់អាប់ប្រាប់ថា ភ្លៀងលិចផ្លូវអស់ហើយ ទើបខ្លួនដើរកាត់ភ្លៀងមកផ្លូវវេសៀងស្រេង ហៅផាស់អាប់មួយទៀតជិៈមកផ្សារដើមគរក្នុងគោលបំណងទៅខេត្តឧត្តមានជ័យ ពេលជិៈបានពាក់កណ្ដាលផ្លូវនៅលើផ្លូប២០០៤ក៏បានបោះដំបងឆក់ចោល ហើយពេលមកដល់ផ្សារដើមគរមិនមានឡានចេញ ខ្លួនក៏បានបន្តដំណើរទៅផ្ទះបងស្រីនៅបែកចានស្នាក់នៅមួយយប់។ លុះព្រឹកឡើងខ្លួនបានចេញពីផ្ទះបងស្រីទៅឡើងឡានឈ្នួលនៅចំណុចភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដើម្បីចេញទៅខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។ បច្ចប្បន្នរឿងក្ដីឃាតកម្មនេះព្រះរាជអាជ្ញាអមតុលាការកំពង់សាកសួរឃាតកនៅឡើយ មិនទាន់សម្រេចបែបណាទេ៕

Facebook Comments
Loading...