ជនសង្ស័យចំនួន១៥នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញចុះបង្ក្រាបបានករណីគ្រឿងញៀន

0
6922

ភ្នំពេញ ៖ ជនសង្ស័យចំនួន១៥នាក់ត្រូវបនាកម្លាំងនគរបាលខណ្ឌដូនពេញចុះបង្ក្រាបបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបញ្ជូនមកអធិការដ្ឋានខណ្ឌភ្លាមៗដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់កាលពីវេលាម៉ោង០០ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។

លោកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានសមត្ថកិច្ចបង្ក្រាប ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថានៅចំណុចម្តុំផ្សារកណ្តាល ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ មានជនសង្ស័យ ជាច្រើនអ្នកបានមកប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់គ្រឿងញៀន ភ្លាមនោះកម្លាំងអធិការដ្ឋាន ផ្នែកជំនាញក្រោយការបញ្ជាផ្ទាល់ដោយរូបលោកបានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ (ស្រី០៣នាក់ )បានពិនិត្យធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាក់ស្តែងរកឃើញ ជនសង្ស័យចំនួន១៥នាក់ ស្រី០២នាក់ វិជ្ជមាន(មានសារធាតុញៀន)។

ជនសង្ស័យទាំង១៥នាក់នេះទី១-ឈ្មោះ សុ ភា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ង៉ែ ឆាយហ៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី៣-ឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី៤-ឈ្មោះ ប៉ិន ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី៥-ឈ្មោះ ប៉េត ឆេន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី៦-ឈ្មោះ ខឿន វណ្ណនេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី៧-ឈ្មោះ សៅ សាម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី៨-ឈ្មោះ ហឿន ធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី៩-ឈ្មោះ ជិន ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី១០-ឈ្មោះ គៀត ណាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី១១-ឈ្មោះ វង្ស ហិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី១២-ឈ្មោះ តុប ចាន់វាសនា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី១៣-ឈ្មោះ ដា ទី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី១៤-ឈ្មោះ ស្មើ ស្រីណែត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងទី១៥-ឈ្មោះ រស់ ស្រីស្រស់ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

ចំណែកវត្ថុតាងដកហូតរួម១-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ។ចំពោះមុខអធិការដ្ឋានប៉ុស្តិ៍ កំពុងធ្វើការសាកសួរដើម្បីធ្វើតាមនីតិវិធីនៃច្បាប់៕

Facebook Comments
Loading...